សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖
«ធ្មិចបើកៗជិតដាច់ខែ១២ និងជិតដាច់ឆ្នាំ២០១៧ឈានចូលឆ្នាំថ្មី ២០១៨!
បងប្អូនជនរួមជាតិមួយចំនួនជាពិសេសកូនក្មួយយុវជន ពិតជាបាននឹងកំពុងរៀបចំធ្វើដំណើរកំសាន្តទៅកាន់ទីតាំងរមណីយដ្ឋានមួយចំនួន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំសាកលដែលនឹងមកដល់ក្នុង១ថ្ងៃទៀតតែប៉ុណ្ណោះ។
ប្រទេសជាតិមានសុខសន្តិភាព គឺយើងកាន់តែមានឱកាសធ្វើដំណើរទៅកំសាន្តនៅតាមតំបន់រមណីយដ្ឋានធម្មជាតិជិតឆ្ងាយដោយគ្មានការភ័យខ្លាច។ អរគុណជនរួមជាតិ ដែលបានជួយផ្សព្វផ្សាយអំពីទីតាំងរមណីយដ្ឋានស្អាតៗនៅក្នុងប្រទេសយើងទៅកាន់ពិភពលោក។
ជូនពរបងប្អូនជនរួមជាតិរីករាយថ្ងៃចុងសប្តាហ៍ និងសូមធ្វើដំណើរមានសុខសុវត្ថិភាពតាមផ្លូវ។ ទន្ទឹមនឹងនេះ សូមអាជ្ញាធរ និងសមត្ថកិច្ចយកចិត្តទុកដាក់ការពារថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ជូនបងប្អូននៅគ្រប់ទីកន្លែងអោយបានសប្បាយរីករាយ ជាពិសេសនៅតាមទីតាំងដែលសំបូរទេសចរទៅកំសាន្ត»៕