ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េបុករថយន្តឡង់គ្រីស័របណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក កូរ៉េ ជ្រុលទៅបុករថយន្តឡង់គ្រីស័រ ហើយរុញទៅបុករបងសាលា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ១៣ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១កែង១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាកកូរ៉េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-4450 ក្នុងល្បឿនលឿនខ្លាំងពេកចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលចង្កូតទៅបុក រថយន្តឡង់គ្រីស័រ  ពាក់ស្លាកលេខ ភ្នំពេញ 2AI-8599 ហើយរុញទៅបុករបងសាលា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែ មិនមានមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុ សម្ថកិច្ចជំនាញក៏បានចុះមកវាស់វែងយករថយន្តទាំង២ខាងលើប្រគល់រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីដើម្បីរង់ចាំដោះស្រាយតាមក្រោយ៕ ស រស្មី

 


ចែករំលែក៖