ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ថ្ងៃអាទិត្យទី ៣១ធ្នូ នេះ គឺជាថ្ងៃចុងក្រោយនៃឆ្នាំ២០១៧។ នៅ ម៉ោង១២:០០ យប់នេះ ពិភពលោកនឹងអបអរសាទរឆ្នាំសកលថ្មី ២០១៨!

ចែករំលែក៖

សម្តេចតេជោ៖ ថ្ងៃអាទិត្យទី ៣១ធ្នូ នេះ គឺជាថ្ងៃចុងក្រោយនៃឆ្នាំ២០១៧។ នៅ ម៉ោង១២:០០ យប់នេះ ពិភពលោកនឹងអបអរសាទរឆ្នាំសកលថ្មី ២០១៨!

នៅចុងសប្តាហ៍នេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើនបាន និងកំពុងធ្វើដំណើរទៅកំសាន្តនៅតាមរមណីយដ្ឋាននានា ជា ពិសេសគឺនៅតំបន់ឆ្នេរសមុទ្រដូចជា ខេត្តព្រះសីហនុ កំពត និងកែប។ សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ ព្រោះមានអ្នកធ្វើដំណើរច្រើនដែលធ្វើអោយផ្លូវចង្អៀត។ សូមបន្ថយល្បឿនពេលបើកបរកាត់ទីប្រជុំជន ហើយមានការអធ្យាស្រ័យអោយគ្នាទៅ​វិញទៅមកពេលកំពុងបើកបរ។

សូមអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចជួយសម្រួលចរាចរណ៍ រៀបចំការពារសណ្តាប់ធ្នាប់ជូនពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិ​ដើម្បីបានកំសាន្តសប្បាយរីករាយ នៅក្នុងថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំសកលថ្មី ២០១៨ នៅយប់នេះ។

ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបតែ​សេចក្តីសុខក្នុងក្រុមគ្រួសារ រកស៊ីទទួលទានមានបាន និងមានលាភសំណាងគ្រប់ៗគ្នាព្រមទាំងពុទ្ឋពរ៥ប្រការគឺ​ អាយុ​ វណ្ណ:​ សុខៈ​ ពល:​ និងបដិភាណៈកុំបីខាន៕


ចែករំលែក៖