ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័ម្នាក់ពីបទកាត់ទូកុងតឺនរ័លួចសម្ភារសំណង់របស់អ្នកដទៃនៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ុន ប៊ុនហួ ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរ កម្មករ កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧ ពីបទកាត់ទូកុងតឺនរ័លួចសម្ភារសំណង់របស់អ្នកដទៃ នៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃ២៦ ធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៩និង១០នាទី សមត្ថកិច្ចបានទទួលបណ្ដឹងពីឈ្មោះ គាត សូនី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ នគរបាល (អនុប្រធានការិយាល័យ នៃនាយកដ្ឋានជនភៀសខ្លួន) មានទីលំនៅក្រុមទី១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ បានមកដាក់បណ្តឹងករណីបាត់ដែក និងសម្ភារគ្រឿងសំណង់របស់គាត់ នៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើតាម នគរបាលឲ្យដឹងបន្ថែមថា ជនសង្សយ័បានធ្វើសកម្មភាពលួចកាត់សោទូកុងតឺន័រហើយលួចសម្ភារទាំងអស់លក់ទៅឲ្យឈ្មោះ វិច្ឆកា ( ហៅ ឡេវ ) អ្នកទិញអេតចាយ ដែលបានរត់គេចខ្លួនបាត់ ក្នុងនោះសមត្ថកិច្ចដកហូតបានសម្ភារមួយចំនួនដូចខាងក្រោមៈ

ដែកសសៃទំហំ10លី ចំនួន6តោន, ដែកក្រចាប់ទីបចំនួន14 000ក្រចាប់, ម៉ាស៊ីនក្រឡុកបេតុង ចំនួន 7គ្រឿង ធំ 01 គ្រឿង និងឧបករណ៍គ្រឿងសំណង់ដូចជា ម៉ូទ័រ ខ្សែភ្លើង គ្រឿងម៉ាស៊ីន ក្តារពុម្ភ ដែកទីប អន្ទា ពុម្ព និងឥដ្ឋខ្យល់ជាដើម។

បច្ចុប្បន្ន មុខសញ្ញាជនសង្សយ័នគរបាលកំពុងកសាងសំណុងរឿងដើម្បីបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖