ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័រ បុកម៉ូតូហុងដា ឪពុកនិងម្ដាយស្លាប់ឯ កូនស្រីរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រៃវែង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យបុរសស្រ្តីវ័យចំណាស់២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯកូនស្រីវ័យ១៨ឆ្នាំ រងរបួសធ្ងន់ ក្រោយពីអ្នកទាំងបីជិះម៉ូតូឌុបគ្នា ត្រូវរថយន្តហាយឡែនឌ័របើកបុកពេញទំហឹងចំពីមុខ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលជំនួយស្មារតីថ្ងៃនេះ ថ្ងៃចន្ទ ១៥ កើត ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៨នៅ លើផ្លូវលេខ11-10 ភូមិស្វាយអន្ទរ1 ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សមត្ថកិច្ចនគរបាលចរាចរស្រុកស្វាយអន្ទរបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកតូយ៉ូតាហាយឡែនឌរ័ ពណ៌សមួយគ្រឿង ពាក់ ស្លាកលេខឃ្លាំង WASHINGTON.AVJ.3214 បើកបរដោយឈ្មោះ ធេល ធា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានធ្វើដំណើរពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាកហុងដាវ៉េវពណ៌ខ្មៅពាក់ ស្លាកលេខ ព្រៃវែង 1G-8341ធ្វើដំណើរបញ្ច្រាសទិសគ្នា ដែលបើកដោយឈ្មោះយាន ជន ភេទប្រុស អាយុ៥៥ឆ្នាំ(ស្លាប់) និងអ្នករួមដំណើរ២នាក់ ទី១ឈ្មោះ ឌឹន ភន ភេទស្រី អាយុ៥៣ឆ្នាំ(ប្រពន្ធស្លាប់) ទី២ឈ្មោះ ជន ផៃ ភេទស្រី អាយុ១៨ឆ្នាំ រងរបួស(ធ្ងន់)បញ្ជូនទៅមន្ទីពេទ្យភ្នំពេញ (កូន)។ ក្រោយកើតហេតុ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់។

បច្ចុប្បន្នសមត្ថកិច្ចប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនិងបានយករថយន្តបង្ក និងម៉ូតូរងគ្រោះ មករក្សាទុកនៅប៉ុស្តិ៍ស្វាយអន្ទរ រង់ចាំដោះស្រាយនៅពេលក្រោយ៕ សហការី


ចែករំលែក៖