ព័ត៌មានទាន់ហេតុការណ៍៖

មេធាវីការពារសិទ្ធិអតីត បុគ្គលិក វិទ្យុ អាស៊ី សេរី ប្តឹងសាទុក្ខទៅតុលាការកំពូល

ចែករំលែក៖

ភ្នំពេញ ៖ មេធាវីការពារសិទ្ធិអតីតបុគ្គលិកវិទ្យុអាស៊ីសេរី​ លោក​ កែវ​ វ៉ាន្នី​ កាលពីល្ងាចថ្ងៃទី០២​ ខែមករា​ ឆ្នាំ២០១៨​ ប្តឹងសាទុក្ខទៅតុលាការកំពូល​ ប្រឆាំងនឹងសភាស៊ើបសួរសាលាឧទ្ធរណ៍ដែលសម្រេចមិនអនុញ្ញាតឱ្យកូនក្តីនៅក្រៅឃុំបណ្តោះអាសន្ន​ ។​ នេះយោងតាមបណ្តឹងសាទុក្ខ​ ដែល​ ទទួលបាននៅព្រឹកថ្ងៃទី០៣​ ខែមករា​ ឆ្នាំ២០១៨​ នេះ។

ចៅក្រម ស៊ើបសួរ សាលា ដំបូង រាជធានី ភ្នំពេញ លោក ពេជ្រ វិជ្ជា ធរ កាលពី ល្ងាច ថ្ងៃ ១៨ ខែ វិច្ឆិកា សម្រេច ឃុំ ខ្លួន លោក អ៊ួន ឈិន និង លោក យាង សុធា រិន្ទ ហៅ យាង សុជា មេត្តា ដាក់ ពន្ធនាគារ បណ្តោះអាសន្ន ក្រោម ការ ចោទប្រកាន់ ពី បទ “ប្រគល់ ឱ្យ រដ្ឋបរទេសនូវព័ត៌មានជា អាទិ៍ ដែលអាចធ្វើ ឱ្យ អន្តររាយការការពារជាតិ” តាម មាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ។

បទល្មើស នេះ ចែងថា “បទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើ ឱ្យ អន្តររាយ ការការពារជាតិ អំពើប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មានវិធី វត្ថុ ឯកសារ ទិន្នន័យ ព័ត៌មានវិទ្យា ឬសលាកបត្រ ដែលអាចធ្វើឱ្យ អន្តរាយការការពារជាតិ ត្រូវផ្ដន្ទា ទោសជាប់ពន្ធនាគារពី ៧ឆ្នាំទៅ១៥ឆ្នាំ”។

គួររំលឹក ថា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ត្រូវសមត្ថកិច្ចឃាត់ ខ្លួន នៅក្នុងផ្ទះសំណាក់យីហោ”ម៉ារឌី” ស្ថិតក្នុងខណ្ឌមានជ័យ រាជធានី ភ្នំពេញ ដោយ មាន ការ ឯកភាព ពី លោក អ៊ុំ សុភក្តី ព្រះ រាជ អាជ្ញា រង នៃ អយ្យការ អម សាលា ដំបូង រាជធានី ភ្នំពេញ ។

ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា លោក អ៊ួន ឈិន និង លោក យាង សុជា មេត្តា លួចផលិតអត្ថបទព័ត៌មានបញ្ជូនទៅរដ្ឋធានីវ៉ាស៊ីន តោន សហរដ្ឋអាមេរិក ជា ទីស្នាក់ការ របស់ វិទ្យុ អាស៊ី សេរី ដោយរំលោភច្បាប់កម្ពុជា៕ ចេស្តា


ចែករំលែក៖