ការប្រកួតសប្ដាហ៍ទី២២ ដែលធ្វើឡើងនៅកីឡដ្ឋាន Emirates គូប្រជែងក្រុម Top 4 ទាំងពីរគឺ រវាងក្រុមខ្លាំងកាំភ្លើងធំ Arsenal នឹងតោខៀវ Chelsea បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ប៉ុណ្ណោះកាលពីរាត្រីថ្ងៃទី៣ ខែមករា។ ក្រុម Chelsea មានឱកាសលេងមុខទី Arsenal ច្រើនលើកពិសេស ការស៊ុតរបស់ Morata ២ដងច្បាស់ៗតែធ្វើមិនបានសម្រេច។ ចំណែកក្រុមម្ចាស់ផ្ទះវិញក៏គាបសង្កត់ក្រុមភ្ញៀវខ្លាំងណាស់ដែរ តែមិនមានសំណាងដោយបាល់បុកបង្គោលទី និងមួយបាល់ទៀតជាការស៊ុតរបស់ Lacazette ត្រូវអ្នកចាំទីជួយសង្គ្រោះបាន។
វគ្គទីពីរនៅនាទីទី៦៣កីឡាករ Wilshere បានស៊ុតបោកបង្គោលចូលទី១គ្រាប់ឲ្យ Arsenal នាំមុខ ប៉ុន្តែរំលង៤នាទី Hazard ប៉េណាល់ទីតាមស្មើឲ្យ Chelsea បន្ទាប់ពី Bellerín ធ្វើរូបគេឲ្យដួលនៅក្នុងប្រអប់គ្រោះថ្នាក់។ នៅនាទីទី៨៤កីឡាករ Zappacosta ដែលទើបប្ដូរចូលបានបញ្ជូនឲ្យ Alonso ស៊ុតនាំមុខវិញម្ដង ប៉ុន្តែចុងម៉ោងនាទី៩០+២ទៅហើយកីឡាករ Bellerín បានទាត់មួយជើងចូលតាមស្មើក្រុមភ្ញឿវវិញ។ ធ្វើឲ្យចប់ការប្រកួតក្រុមកាំភ្លើងធំ និងក្រុមតោ ខៀវទទួលបានម្នាក់១ពិន្ទុ។
ក្នុងការប្រកួតនោះដែរកីឡាករខ្សែការពារ Bellerin ហាក់ដូចជានឹងត្រូវក្លាយជាអ្នកដែលគួរតែស្តីបន្តោស សម្រាប់ការចាញ់របស់ក្រុម Arsenal ទៅហើយ ក្រោយពីការប្រព្រឹត្តកំហុសរបស់ខ្សែការពារអេស្ប៉ាញរូបនេះ ទៅលើខ្សែបម្រើស្លាប Eden Hazard បានធ្វើឲ្យមានបាល់ប៉េណាល់ទី ដែលបានអនុញ្ញាតឲ្យ Chelsea រកគ្រាប់បាល់តាមស្មើគ្រាប់បាល់បើកឆាករបស់ Jack Wilshere។ នៅពេលដែលខ្សែការពារ Marcos Alonso បានជួយឲ្យក្រុម Chelsea រកបានគ្រាប់បាល់នាំមុខវិញ នៅរយៈពេល៦នាទីចុងក្រោយ នាកីឡដ្ឋាន Emirates ភាពវេទនារបស់ Bellerin ហាក់ដូចជាត្រូវស្ថិតក្នុងកម្រិតដ៏ធំទៅហើយ។ ប៉ុន្តែ ខ្សែការពារវ័យ ២២ឆ្នាំរូបនេះ បានជួបពេលវេលាដ៏រីករាយវិញនៅនាទី ទី៩០ ខណៈដែលរូបគេបានរកគ្រាប់បាល់ទី២ របស់គេនៅរដូវកាលនេះ។
សូមបញ្ជាក់ថា ក្រុមតោខៀវ Chelsea នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដដែលដោយដេញតាមពីក្រោយក្រុម Manchester United ១ពិន្ទុ និង១៦ពិន្ទុតាមពីក្រោយក្រុមកំពុងនាំមុខ Manchester City។ ដោយឡែក ក្រុម Arsenal ដែលបច្ចុប្បន្នឈ្នះតែ១លើកគត់ក្នុងចំណោមការប្រកួតលីក១៣លើកជាមួយនឹងក្រុម Chelsea នោះ កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ដោយមាន៥ពិន្ទុតាមពីក្រោយក្រុមឈរលេខ៤ Liverpool ក្នុងការប្រជែងយកកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨៖
Cyprus – 1. Division | |||||
FT | APOEL | 5 – 2 | Aris | View events | More info |
FT | Paphos | 1 – 1 | Olympiakos | View events | More info |
FT | Apollon | 1 – 1 | AEL | View events | More info |
FT | AEK Larnaca | 2 – 0 | Nea Salamis | View events | More info |
Egypt – Premier League | |||||
FT | El Geish | 1 – 0 | Zamalek | View events | More info |
England – Premier League 2 Division One | |||||
FT | Leicester City U23 | 6 – 1 | Tottenham Hots… | View events | More info |
England – Premier League Cup | |||||
Everton U23 | PSTP | Barnsley U23 |
Northern Ireland – Premiership Development League | |||||
Glenavon U20 | 02 : 45 | Ards U20 | More info | ||
Portugal – Primeira Liga | |||||
FT | Desportivo Aves | 1 – 2 | Moreirense | View events | More info |
FT | Boavista | 1 – 3 | Sporting Braga | View events | More info |
FT | Marítimo | 1 – 2 | Chaves | View events | More info |
FT | Feirense | 1 – 2 | Porto | View events | More info |
FT | Rio Ave | 4 – 2 | Paços de Ferreira | View events | More info |
FT | Benfica | 1 – 1 | Sporting CP | View events | More info |
Saudi Arabia – King’s Cup | |||||
FT | Al Baha | 0 – 1 | Al Khaleej | More info | |
FT | Al Ittifaq | 6 – 0 | Al Ta’ee | More info | |
FT | Al Wahda | 0 – 2E | Al Najoom | More info | |
Spain – División de Honor Juvenil | |||||
FT | Juventud Marít… | 6 – 2 | Tenisca U19 | More info | |
Turkey – U19 Süper Lig | |||||
Antalyaspor U19 | 18 : 30 | Galatasaray U19 | More info | ||
World – Club Friendlies | |||||
FT | URA | 1 – 0 | Mwenge | More info | |
FT | Azam | 4 – 0 | Jamhuri | More info | |
Taifa ya Jang’ombe | CANC | Singida United |