ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយសារគ្រឿងស្រវឹង បានធ្វើឲ្យយុវជនម្នាក់រងរបួសធ្ងន់ ខណៈដែរបើកម៉ូតូក្នុងសភាពស្រវឹងស្រាជោកជាំជ្រុលទៅបុកខឿនថ្នល់ដួលបោលក្បាល ហើយត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅបន្ទីរពេទ្យកាលម៉ែតភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង ១ និង ៣០នាទី យប់ រំលងអធ្រាត្រ ឈានចូល ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ តាម បណ្ដោយ ផ្លូវ គីម អ៊ី ស៊ុ ង ក្បែរផ្លូវ ក្រោម ដី វិទ្យាស្ថាន តិច ណូ ស្ថិតក្នុង សង្កាត់ ផ្សារ ដេប៉ូ៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល កើតហេតុ គេ បានឃើញ បុរស ម្នាក់ សង្ស័យ ស្រវឹងស្រា បើកម៉ូតូ ១គ្រឿង ម៉ាក TODAY ពណ៌ ផ្កាឈូក ពាក់ ស្លាក លេខ ភ្នំពេញ 1CY-4976 ដោយធ្វើដំណើរ តាម បណ្ដោយ ផ្លូវ២៨២ ក្នុងទិសដៅ ពី ត្បូង ទៅ ជើង លុះ មកដល់ ចំណុចកើតហេតុ ខាល លើ ដោយ ល្បឿន ម៉ូតូ លឿន ពេក ក៏បាន ជ្រុល ទៅបុក នឹង ខឿន ថ្នល់ បណ្ដាលឲ្យ បុរស រូបនោះ ដួល បោក ទៅនឹង ថ្នល បែកក្បាល ដេក ក្នុង ថ្លុកឈាម នៅសល់តែ ដង្ហើមចង្រិត ត្រូវបាន រថយន្ត សា ម៉ុ យ បញ្ចូនទៅ មន្ទីរពេទ្យ កាល់ម៉ែត ដើម្បី សង្គ្រោះបន្ទាន់ផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុបានយកម៉ូតូជនរងគ្រោះមករក្សាទុកនៅប៉ុស្តិ៍ដើម្បើប្រគល់ជូនក្រុមគ្រួសាររងគ្រោះវិញ ៕ ស រស្មី