ភ្នំពេញ៖ បុរស២នាក់បើក រថយន្តបុកគ្នាហើយ ក៏បានឈប់រថយន្តទាំង២នៅកណ្តាលផ្លូវ ហើយនិយាយគ្នាមិនត្រូវ ឈានដល់វាយប្រតាយប្រតប់គ្នាផ្អើល ក៏ត្រូវសម្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ចុះមកអន្តរាគមន៍ផងដែរ។
ហេតុការណ៍នេះ កើតឡើងការពីវេលាម៉ោងរំលងអធ្រាត្រ ឈាមចូល ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចមុខវត្តថាន់ តាមបណ្តោយផ្លូវព្រះរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាកស៊ីណា ពណ៌ស មិនមានពាក់ស្លាកលេខ ស្រាប់តែមានបុរសម្នាក់ជាមន្ត្រីនគរបាល បើករថយន្តម៉ាកហ្វតរ៉េនចឺ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AR-0598 ពណ៌ទឹកប្រាក់ រួមដំណើរជាមួយគ្រួសារ ក៏ចង់វ៉ារថយន្តខាងលើដែរនៅពីមុខ តែរថយន្តខាងលើ មិនឲ្យវ៉ា ហើយរថយន្តខាងក្រោយក៏ព្យាយាមជែងផុតហើយ តែរថយន្តស៊ីណា ក៏ដេញទាន់ស៊ីផ្លេឲ្យឈប់ រួចក៏ឈប់ទាំង២គ្រឿងនៅកណ្តាលផ្លូវ ហើយម្ចាស់រថយន្តស៊ីណាក៏បានចុះមកគោះកញ្ចក់ឲ្យចុះមកហើយនិយាយថា លោកឯងស្អី អាងមន្ត្រីស្អី ហើយក៏ភាគីខាងរថយន្តហ្វត ក៏បានចុះមក ភាគីខាងរថយន្តស៊ីណា ក៏បានចាប់ក្របួចកអាវជាប់ហើយខាងរថយន្តហ្វត ខឹងបានវាយប្រតាយប្រតប់គ្នាផ្អើលសមត្ថកិច្ចចុះមកអន្តគមន៍ ។
ក្រោយពេលកើតហេតុខាងភាគីរថយន្តហ្វតចង់បញ្ចប់ត្រឹមនឹងតែភាគីរថយន្តស៊ីណាកើតទុក្ខមិនសុខចិត្ត ទើបសមត្ថកិច្ចនាំភាគីទាំងសងខាងទៅដោះស្រាយនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ចុងក្រោយក៏បញ្ចប់រឿងស្មើគ្នារៀងខ្លួន ៕ ស រស្មី