ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាជនទទួលបានលេខរៀងទី១, គណបក្សយុវជនកម្ពុជា លេខ២, គណបក្សខ្មែររួបរួមជាតិ លេខ៣ និងហ៊្វុនស៊ិនប៉ិច លេខ៤

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងការចាប់ឆ្នោតលេខរៀងគណបក្សសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា ដោយគ.ជ.ប នៅព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាទទួលបានលេខរៀងទី១ ខណៈដែលគណបក្សយុវជនកម្ពុជាទទួលបានលេខ២, គណបក្សខ្មែររួបរួមជាតិទទួលបានលេខរៀងទី៣ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានលេខរៀងទី៤។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៦២អាសនៈ អាណត្តិទី៤ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតនេះមានចំនួន៤គណបក្សរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។

ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាខុសពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា មានអង្គបោះឆ្នោតតែតំណាងរាស្រ្តក្នុងតំណែង ១២៣រូប និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង ១១,៥៧២ ពោលការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភាមិនមានការចូលរួមពីប្រជាពលរដ្ឋទូទៅនោះឡើយ ៕


ចែករំលែក៖