ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបបទល្មើសនៅព្រំដែនកម្ពុជា-ឡាវឃាត់ខ្លួន១១នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ក្រុមកម្លាំងចម្រុះដែលមានការចូលរួមពីកម្លាំងឧទ្យានុរក្សដែនជម្រកសត្វព្រៃសៀមប៉ាង និងកងវរៈសេនាតូច ២៨៣ នៃកងពល១២៨ បានចុះប្រតិបត្តិការបង្ក្រាប បទល្មើសនៅព្រំដែនកម្ពុជា ឡាវ (បង្គោលលេខ ៥៦ និង ៥៧ )។

នៅក្នុងការបង្ក្រាបនេះ ជាលទ្ធផល៖ ចាប់យករថយន្ត Land Cruiser 95 ចំនួន១ គ្រឿង, គោយន្ត២ គ្រឿង និងគោយន្តកែច្នៃ១គ្រឿង, អាវុធ AK ស្វាយបត់ ០១ដើម និង អាវុធកែច្នៃ១ដើម, គ្រឿងញៀន ម៉ាទឹកកក ចំនួន១កញ្ចប់តូច, រណារយន្ត៣គ្រឿង, ឈើ(មិនទាន់រាប់), មនុស្ស១១នាក់ (ជនជាតិខ្មែរ ៨ នាក់ និងជនជាតិឡាវ ០៣ នាក់), លុយខ្មែរចំនួន ១២.៤៦០.០០០,០០រៀល, លុយដុល្លាចំនួន ៥០០ដុល្លារ និងលុយឡាវចំនួន ៦០០.០០០,០០គីប ។

បច្ចុប្បន្នទាំងមនុស្ស និងវត្ថុតាំងត្រូវបានប្រគល់ឲ្យកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដើម្បីចាត់ការបន្តតាមនីតិវិធី៕


ចែករំលែក៖