ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ មហាឧបាសក គង់ ខាត់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអញ្ជើញជួបលោកអគ្គរដ្ឋទូតតួគីផុតអាណត្តិនៅវិមានសន្តិភាពរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកគោរពអញ្ជើញវិញ្ញាណក្ខន្ធ មហាឧបាសក គង់ ខាត់ ដែលជាឪពុកក្មេករបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៥:៣៦នាទីទៀបភ្លឺ ក្នុងជន្មាយុ១០១ឆ្នាំ។

ការទទួលមរណភាពរបស់ឧបាសក គង់ ខាត់ គឺជាការបាត់បង់នូវ ស្វាមី បិតា ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌មួយ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយគន្លងធម៌ និងណែនាំឲ្យកូនចៅក្លាយជាកុលបុត្រ កុលធីតាដ៏ល្អរបស់ប្រទេសជាតិ។

សូមអោយវិញ្ញាណក្ខន្ធរបស់ មហាឧបាសក គង់ ខាត់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


ចែករំលែក៖