ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូពីខណ្ឌចំការមន ត្រូវនគរបាលខេត្តត្បូងឃ្មុំចាប់ជាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំចាប់ខ្លួនបាន ក្រោយពីលួចម៉ូតូពីខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤ទៀបថ្ងៃសៅរ៍៥រោចខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ហើយបានជិះរត់ទៅខេត្តត្បូងឃ្មុំ តែត្រូវសមត្ថកិច្ចនៅទីនោះឃាត់ខ្លួនបាននៅម៉ោង ៩និង៤០នាទីយប់ ថ្ងៃដដែល ត្រង់ចំណុចវត្ដដំណាក់ចារ ស្ថិតក្នុងភូមិដំណាក់ចារ ឃុំអញ្ចើម ក្នុងខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស្រឿន ពៅ ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកំណេីតភូមិពណ្ណរាយ សង្កាត់វិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។ ក្រោយពលឃាត់ខ្លួនជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចប្រគល់បញ្ជូនខ្លួន និងសម្ភារ:វត្ថុតាងទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន នៅវេលាម៉ោង៦ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ដើម្បីចាត់ការបន្ត ៕ សហការី


ចែករំលែក៖