ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ៩ឆ្នាំទៅឃ្វាលគោហើយចុះលេងទឹកស្រះលង់ស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីម៉ោង១៥និង៣០នាទីរសៀល ថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុមានករណីក្មេងលង់ទឹក បណ្តាលអោយស្លាប់។

ក្មេងរងគ្រោះឈ្មោះ ប្រុស សុខជា ភេទប្រុស អាយុ៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ សមត្ថកិច្ចបញ្ជាក់ពីមូលហេតុថា ដំបូងក្មេងរងគ្រោះទៅមើលគោ ហើយចុះលេងទឹកស្រះក៏បណ្តាលឲ្យលង់ទឹកស្លាប់តែម្តង ។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕ ឆ្លាម សមុទ្រ


ចែករំលែក៖