បើតាមប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការចាប់ឈើគ្រញូងនោះសមត្ថកិច្ចថៃ ដកហូតរណាយន្ត ចំនួន៣គ្រឿង ។ ពលករខ្មែររងការចាប់ខ្លួនបានសារភាពថា ពួកគេត្រូវបានមេខ្យល់នាំផ្លូវចូលទៅក្នុងព្រៃនេះ សរុបចំនួន២០នាក់ឯក្រុមមួយទៀត ជាក្រុមកាប់ឈើមានគ្នាប្រមាណជាង១០០នាក់ ដោយរូបគេទទួលបានប្រាក់កម្រៃ ក្នុងមួយជើងចំនួន ៥ ០០០ បាត ហើយពេលនេះពួកគេមួយចំនួនទៀតបានរត់គេចខ្លួនចូលទៅក្នុងព្រៃអស់ហើយ ។ ពួកគេត្រូវបានឈ្មួញឈើ ឈ្មោះ ក្របី នៅក្រុងប៉ោយប៉ែត ជាអ្នកជួលចូលកាប់ឈើគ្រញូងក្នុងដីថៃ។
ពាក់ព័ន្ធបញ្ហានេះ អ្នកយកព័ត៌មានមិនអាចរកការទំនាក់ទំនង និងសួរនាំបំភ្លឺបានទេពីឈ្មោះ ក្របី ដែលរងការចោទប្រកាន់នោះ។
សូមរំលឹកថា ក្នុងរយៈពេល១ខែចុងក្រោយនេះមានពលករខ្មែរជិត១០០នាក់នោះហើយបានរងការង្រ្កាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ពីសំណាក់ពីសមត្ថកិច្ចថៃខណៈដែលពួកគេ ត្រូវបានមេក្លោងធ្វើជំនួញឈើគ្រញូងជនជាតិខ្មែរនិងមេខ្លោងជនជាតិថៃ សហការគ្នាដឹកនាំឆ្លងដែននិងលបលួចចូលទៅកាប់ឈើគ្រញូងក្នុងតំបន់អភិរក្សព្រៃឈើ ឧទ្យានជាតិហាមឃាត់ខុសច្បាប់នៅក្នុងប្រទេសថៃ៕ សំ វិច្ឆិកា