ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានហើយឃាតកដែលសម្លាប់យុវជនម្នាក់នៅជិតផ្សារទួលពង្រ សង្កាត់ចោមចៅ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម សារ៉ាន់ បានបើកប្រតិបត្តិការស្រាវជ្រាវម៉ាងយកចិត្តទុកដាក់

ត្រឹមតែរយះពេល១២ម៉ោងតែប៉ុណ្ណោះ អាចវែកមុខឃាតក ដែលសម្លាប់យុវជនម្នាក់កាលពីវេលាម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌ័ពោធិដែនជយ័ រាជធានីភ្នំពេញ ។

លោកយឹម សារ៉ាន់ បានឲ្យដឹងថា ជនរងគ្រោះដល់ស្លាប់នោះឈ្មោះប៉ុន ធឿនធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ហើយបក្ខពួក៣នាក់ទៀតត្រូវបាននគរបាលចាប់ខ្លួនដែរក្នុងនោះមាន ១,ឈ្មោះរម្យ ខន អាយុ១៩ឆ្នាំ ឈ្មោះលាភ ផល្លា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រមានស្រុកកំណើតនៅភូមិព្រលាន ឃំឆរំលេច ស្រុកសីធរកណ្តាល ព្រៃវែង។ទី៣,ឈ្មោះផែនចន្នី ភេទស្រី អាយុ១៨ឆ្នាំ ត្រូវជាប្រពន្ធមុខរបរនៅផ្ទះ មានស្រុកកំណើតនៅសង្កាត់ត្រពាំក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ៤ឈ្មោះ លៅឆាយ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជួយមើលទាឲ្យជនដៃដល់ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ទី៥,ឈ្មោះ ង៉ាន់ឈុន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមើលទាឲ្យជនដៃដល់ហើយទាំងឃាតក និងក្រុមជនរងគ្រោះ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យជាមួយគ្នា។

តាមប្រភពព័ត៌មានពីបងប្អូនជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង១គេបានឃើញជនរងគ្រោះរត់បណ្តើរស្រែកបណ្តើរឲ្យជួយ ដោយមានក្មេងស្ទាវមួយក្រុម ប្រដាប់ដោយកាំបិត និងដែកឆាបដេញកាប់ចាក់មកពីក្រោយ ខណៈរត់មកមុខផ្ទះក្រុមក្មេងស្ទាវចាប់បានកាប់ និងចាក់ជាច្រើនកន្លែងបណ្តាលឲ្យរងរបួសពេញខ្លួនភ្លាមនោះពុំមានអ្នកណាហ៊ានចូលទៅជួយនោះទេ។

សាក្សីដដែលបានបន្តថា បន្ទាប់មកក្រុមក្មេងស្ទាវបានរត់គេចខ្លួនអស់ ហើយបងប្អូនជនរងគ្រោះក៏បាននាំជនរងគ្រោះទៅមន្ទីរពេទ្យ លុះពេលទៅដល់មន្ទីរពេទ្យក្រុមគ្រូរពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបដឹកជនរងគ្រោះមកផ្ទះវិញ រហូតដល់វេលាម៉ោង៦ព្រឹក ទើបរាយការណ៍មកសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង រួចប្រគល់សពទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។

លោកយឹម សារ៉ាន់ បានឲ្យដឹងថា ក្រោយពីទទួលបញ្ជាពីលោកជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញលោកបានដឹកនាំកម្លាំងស្រាវជ្រាវត្រឹមតែរយះពេល១២ម៉ោងតែប៉ុណ្ណោះ កម្លាំងរបស់លោកអាចកំណត់មុខសញ្ញាបាន និងចុះប្រតិបត្តិកាឃាត់ខ្លួនជនដៃដល់បានតែម្តង។

នៅចុះពោះមុខសមត្ថកិច្ចជនដៃដល់បានសារភាពថា ខ្លួនពិតជាបានយកពូថៅកាប់សម្លាប់ជនរងគ្រោះពិតប្រាកដមែន ព្រោះតែខឹងជនរងគ្រោះ និងបក្ខពួកតែងតែលួចទាជាញឹកញាប់។

បច្ចុប្បន្នជនដៃដល់ និងបក្ខពួកត្រូវបានសមត្ថកិច្ចសាកសួរនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖