ព័ត៌មានទាន់ហេតុការណ៍៖

ជាង១០នាក់ជិះម៉ូតូវាយប្លន់ម៉ូតូ១គ្រឿងបានសម្រេច មិនរំខានសេចក្តីសុខសមត្ថកិច្ចខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជាង១០នាក់ជិះម៉ូតូជាច្រើនគ្រឿង មកធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាពកាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ទល់មុខ​នឹង​ខារ៉ាអូខេ​១៦៨ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

សមត្ថកិច្ចជន​រង​គ្រោះ​មានឈ្មោះ កែវ ស្មី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​នៅផ្ទះ​ស្នាក់​នៅ សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ម៉ូតូ​ដែល​ជនសង្ស័យ​វាយ​ប្លន់​យក​ទៅ​ម៉ាក់​ហុងដា​ប៊ីក ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ​ លាយ​ក្រហម មិន​ចាំ​ស្លាក​លេខ ។

ជន​រង​គ្រោះ​​ថា រូប​គាត់​បាន​ជិះ​ម៉ូតូ​ពីផ្ទះទៅ​ដើរ​លេង​នៅ​ម្តុំ​ណា​ហ្គា​វើ​ល ដល់​ពាក់កណ្ដាល​ផ្លូវ ​មាន ជនសង្ស័យ​ជាង​១០​នាក់ ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ តាម​វាយ​រូប​គាត់ ក្រុម​នោះ​​យក​ដំបង ដាវ​កែ​ច្នៃ​​កាប់ និង​វាយ​ហើយ​ស្រែក​ថា គាត់ជាចោរ​ៗ​ថែម​ទៀត​ផង ​រូប​គាត់​បានរង​របួស​ស្មា​ខាងឆ្វេង ដួលម៉ូតូ ហើយក្រុមនោះលើកយក​ម៉ូតូ​របស់គាត់ជិះ​ចេញ​ទៅ​បាត់​៕ សុខាសែនជ័យ


ចែករំលែក៖