ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរHEINEKENនាំជូននូវបទពិសោធន៍ឆ្លងឆ្នាំថ្មីនៃការរាំកម្សាន្តសប្បាយជាមួយតារាល្បីៗ

ចែករំលែក៖

ភ្នំពេញ៖ ស្រាបៀរ Heinekenដែលជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដ៏ល្បីល្បាញបំផុតក្នុងពិភពលោក នឹងនាំជូននូវបទពិសោធន៍ឆ្លងឆ្នាំថ្មីលំដាប់ថ្នាក់ខ្ពស់ជាពិសេសសម្រាប់អ្នកគាំទ្រដ៏ស្មោះត្រង់របស់ខ្លួនទូទាំងរាជធានីភ្នំពេញ។

បន្ទាប់ពីកម្មវិធីឆ្លងឆ្នាំកាលពីឆ្នាំទៅទទួលបានជោគជ័យយ៉ាងខ្លាំងដោយមានមនុស្សចូលរួមច្រើនពេញកន្លែង ស្រាបៀរ Heinekenក៏បានសម្រេចពង្រីកបន្ថែមទីតាំងដោយដាក់បញ្ចូលទីតាំងពិសេសដ៏ទំនើបចំនួនពីរកន្លែងនៅឆ្នាំនេះដោយសារតែតម្រូវការកាន់តែកើនឡើងពីអ្នកចូលរួម។

ស្រាបៀរ Heinekenកំពុងលើកទឹកចិត្តអ្នកគាំទ្ររបស់ខ្លួនចូលរួមកម្មវិធីឆ្លងឆ្នាំថ្មីនៅទីខ្ពស់នៅចំកណ្តាលក្រុងដូច្នេះពួកគេអាចរាំរែកកម្សាន្តសប្បាយជាមួយតារាល្បីៗ ដោយជ្រើសរើសទីតាំងកម្សាន្តពេលរាត្រីដ៏ល្អបំផុត (និងខ្ពស់បំផុត) ចំនួនពីរកន្លែងគឺ ក្លិបEclipse Skybarនៅជាន់ទី22 នៃអគារPhnom Penh Tower និងLe Moon Sky Terrace ដែលមានទេសភាពស្រស់ស្អាតដ៏អស្ចារ្យបំផុតនៃពិធីអបអរឆ្លងឆ្នាំថ្មីនៅមាត់ទន្លេ។

កម្មវិធីឆ្លងឆ្នាំថ្មីទាំងពីររបស់ស្រាបៀរ Heinekenនឹងប្រព្រឹត្តធ្វើឡើងទៅស្របពេលជាមួយគ្នានៅតាមទីតាំងនីមួយៗខាងលើដែលមានការចូលរួមសម្តែងពីសំណាក់ឌីជេនិងតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជាឌីជេAvida, ឌីជេCathrin, Chat KanhchnaនិងKhmeng Khmer។

សូមចូលរួមអបអរឆ្នាំថ្មីជាមួយស្រាបៀរ Heinekenឲ្យច្រើនកុះករ និងរាំរែកកម្សាន្តសប្បាយនៅក្នុងកម្មវិធីរាត្រីដ៏អស្ចារ្យទាំងនេះដែលបង្កើតឡើងជាពិសេសសម្រាប់អ្នកចូលរួមនិយមភាពទាន់សម័យ និងលំដាប់ថ្នាក់ខ្ពស់ ដែលស្វែងយល់ពីគុណតម្លៃនៃបទពិសោធន៍ដ៏ល្អឯក។

ជាមួយនឹងភាពល្បីល្បាញដោយសាររសជាតិ និងមានលក់លើទីផ្សារក្នុងបណ្តាប្រទេសជាង ១៩២ ប្រទេស ស្រាបៀរបានប្តេជ្ញាចិត្តក្នុងការបង្កើតទស្សនីយភាពពេលរាត្រីលំដាប់ថ្នាក់ខ្ពស់នៅក្នុងរាជធានីភ្នំពេញនិងបណ្តាខេត្តក្រុងសំខាន់ៗដទៃទៀតតាមរយៈការរួមបញ្ចូលគ្នានូវកម្មវិធីលំដាប់ថ្នាក់ខ្ពស់ប្រកបដោយគំនិតច្នៃប្រឌិតថ្មី និងបទពិសោធន៍ពិសេសដ៏ល្អឯក។

ដើម្បីស្វែងយល់ព័ត៌មានបន្ថែមអំពីស្រាបៀរHeinekenនៅក្នុងប្រទេសកម្ពុជា សូមចូលឆែកមើលទំព័រហ្វេសប៊ុកជាផ្លូវការ៖ www.facebook.com/heineken/

#Heineken #Cambodia #OpenYourWorld

សូមរីករាយពិសាស្រាបៀរHeinekenដោយការទទួលខុសត្រូវ

អត្ថបទ៖ ថមសន


ចែករំលែក៖