ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យធនធានទឹក និងឧតុនិយម ឆ្នាំ២០១៨ – ២០២៣ បានដឹកនាំកិច្ចប្រជុំលើកទី៣ របស់ក្រុមការងារ នៅទីស្តីការក្រសួង ។
កិច្ចប្រជុំនាថ្ងៃនេះ មានគោលបំណងសំខាន់គឺ៖ ស្តាប់ និងពិភាក្សាលើការធ្វើបទបង្ហាញរបស់នាយកដ្ឋានវិស្វកម្ម និងនាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក ស្តីអំពីសមិទ្ធផលការងារដែលសម្រេចបាន និងបញ្ហាប្រឈមនានាក្នុងពេលអនុវត្តផែនយុទ្ធសាស្ត្រកន្លងមក និងលើកផែនការសកម្មភាព សម្រាប់អភិវឌ្ឍន៍ ឆ្នាំ២០១៨-២០២៣ ជូនអង្គប្រជុំពិភាក្សា និងផ្តល់យោបល់ ៕