ព័ត៌មានទាន់ហេតុការណ៍៖

រ៉ឺយែរឡានរត់ពីគេដេញវាយបែរជាប៉ះម៉ូតូអូសជិត៤០ម៉ែត្ររបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ បើកឡានធុនកុងតឺន័រ​តាមកាក់រថយន្តធុន ឃ្លុបឲ្យ ហើយអ្នកបើកបររថយន្តកុងតឺន័របានទាញដំបងទីបទៅរកវាយអ្នកបើកបររថយន្តដែលឃ្លុបជិតនោះ ដោយមិនដឹងថា មកពីមូលហេតុអ្វីឡើយ ។ ស្របពេលនោះ អ្នកបើកបរឡានឃ្លុបមានការស្លន់ស្លោ ក៏រ៉ឺយ៉ែរឡានថយក្រោយដើម្បីរត់គេចខ្លួន ប៉ុន្តែគាប់ជួនពេលនោះ មានម៉ូតូមួយគ្រឿងមកពីក្រោយក៏ប៉ះគ្នា ហើយរថយន្តបានអូសម៉ូតូនោះជិត៤០ម៉ែត្របណ្តាលឲ្យរងរបួសធ្ងន់២នាក់ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕ សុខាសែនជ័យ។ ក្រោយកើតហេតុ ឡានកុងតឺន័របានរត់គេចខ្លួនបាត់ ៕ សុខាសែនជ័យ

 


ចែករំលែក៖