ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លោក ងួន វុទ្ធី ចៅក្រមសើុបសួរសាលា ដំបូងខេត្តកណ្តាលបានសម្រេចចេញដីកាឃុំខ្លួន ថៅកែហាងម៉ាស្សា(កោសជប់) និងកូនចៅ២នាក់ ពាក់ព័ន្ធរឿងកាប់ភ្ញៀវ ឲ្យរបួសដេរជិត៥០ថ្នេរ ពីបទហិង្សាដោយ ចេតនា និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ (ទៅវិញទៅ មក) ប្រព្រឹត្តនៅ ភូមិចុងបង្គោល ឃុំបែក ចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ តាមបញ្ញត្តិ មាត្រា ២១៧ , ២១៨ ចំណុច០២ នៃក្រមព្រហ្មទណ្ឌ ។
ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ រស់ ចំរ៉ុង ហៅញ៉ាញ់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជុសជួលម៉ូតូ ស្នាក់នៅភូមិស្វាយជ្រំ ឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២-ឈ្មោះ ម៉ាច និត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅភូមិថ្មី ឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី៣ឈ្មោះតាត ចាន់ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រប់គ្រងផ្ទះម៉ាស្សា កោសជប់យីហោ ៣៣៣ស្នាក់នៅភូមិ ព្រៃសំរោង ឃំុបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ នួន សុជា ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខ របរបើកបររថយន្ត ស្នាក់នៅភូមិស្វាយជ្រំ ឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (រងរបួសដេរ៤០ថ្នេរ)។
លោកវរសេនីយ៍ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រជនរងគ្រោះបានឈ្លោះគ្នាជាមួយស្រីម៉ាស្សាម្នាក់ ឈ្មោះតុង ចំរើនហៅយូរី អាយុ២៨ឆ្នាំហើយជនរងគ្រោះបានទះឈ្មោះតុង ចំរើន មួយកំផ្លៀង ហើយដើរមកខាងក្រៅទើបឈ្មោះតាត ចាន់ធឿនជាអ្នកគ្រប់គ្រងដើរមកសួរថាអាអូនមានរឿងអីបានជាវាយមនុស្សស្រី?ហើយកៀកកឲ្យចូលខាងក្នុងជជែកគ្នា ។ ពេលនោះជនរងគ្រោះមិនព្រមចូលដោយច្រានខ្លួនចេញយ៉ាងខ្លាំងទើបជនសង្ស័យខឹង វាយជនរងគ្រោះមួយដៃ។ពេលនោះជន រងគ្រោះទៅបាត់ប្រហែលមួយម៉ោងក្រោយមកក៏ត្រឡប់មកវិញ។
តាមចម្លើយរបស់ឈ្មោះតាត ចាន់ធឿនបានឆ្លើយថាពេលជនរងគ្រោះត្រឡប់មក វិញបានយកដែកថ្នាំងអំពៅមកវាយលើ ខ្លួនជាច្រើនដែកបណ្តាលឲ្យធ្លាក់ចូល ប្រឡាយហើយត្រូវចំខ្នងនិងដៃខាងឆ្វេង។
តាមការបំភ្លឺរបស់ជនរងគ្រោះបានឆ្លើយថា ពេលខ្លួនត្រឡប់មកវិញបានយក ដែកថ្នាំង អំពៅមកតាមហើយបានវាយទៅលើឈ្មោះតាត ចាន់ធឿនមែនតែវាយមិនត្រូវទេតែឈ្មោះតាត ចាន់ធឿននេះភ័យ ថយក្រោយក៏ធ្លាក់ប្រឡាយទឹក។
តាមចម្លើយសារភាព របស់ឈ្មោះរស់ ចំរ៉ុង ហៅញ៉ាញ់បានសារភាពថាខ្លួនបានយកដាវមកកាប់លើជនរងគ្រោះ១ដាវ ហើយបោះដាវនោះចោល ។
តាមចម្លើយសារភាពរបស់ម៉ាច និត ភេទប្រុសអាយុ២៣ឆ្នាំវិញបានសារភាពថាខ្លួនបានកាន់ដែកទីបជ្រុងមែនតែមិនបានវាយគេទេ ៕ឆ ដា