ខេត្តឧត្តរមានជ័យ ៖ កាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៨និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចណ៍រវាង រថយន្តថៃដឹកដំឡូងមី បុកគោយន្តកន្ត្រៃពីក្រោយបើកទិសដៅស្របគ្នា កើតឡើងលើផ្លូវជាតិ RP១៧៤ ភូមិជ័យនិវត្តន៍ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យបណ្តាលឲ្យ អ្នកបើកគោយន្តកន្ត្រៃ របួសធ្ងន់ម្នាក់ គោយន្តកន្ត្រៃធ្លាក់ស្នាមភ្លោះខូចមួយគ្រឿង និងរយន្តក្រឡាប់រ៉ឺម៉កសណ្តោងខូចខាតផ្នែកខាងក្រោយ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ លាប ឡេន ប្រុស អាយុ៤០ឆ្នាំរស់នៅភូមិ-ឃុំ កើតហេតុខាងលើ។ ភាគីរថយន្តបង្ករឈ្មោះ ឡត់ ថូណយ ភេទប្រុស អាយុ៤៤ឆ្នាំ ជាជនជាតិថៃ បើកបររថយន្តម៉ាក IZUZU ស្លាកលេខថៃផ្នែកខាងមុខ (86-2898) ផ្នែករ៉ឺម៉កសណ្តោង (86-3233)។ មូលហេតុបណ្តាលមកពីរថយន្តបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។
ក្រោយកើតហេតុកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំទំនប់ដាច់ ចុះអន្តរាគមន៍វាស់វែង និងបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យ រីឯអ្នក បើកបររថយន្ត រួមនឹងវត្ថុតាង យើងយកមកអធិការដ្ឋានដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ប៉ែន នួន