ប្រទេសថៃ៖ ស្ត្រីម្នាក់ដែលមានតួនាទីជាគ្រូពេទ្យនៅក្នុងមណ្ឌលសុខភាពមួយ កន្លែងក្នុងខេត្តឈៀងរ៉ាយ ប្រទេសថៃត្រូវបានកម្លាំងតម្រួតដែលឈរជើងត្រួតពិនិត្យ យានយន្តធ្វើការចាប់ខ្លួន ខណៈដែលអ្នកគ្រូពេទ្យដ៏ស្រស់ស្អាតនេះកំពុងបើកបររថយន្ត ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យដោយមានផ្ទុកនូវសារធាតុញៀនរាប់សែនគ្រាប់នៅ ក្នុងរថយន្តផង ។
យោងតាមរបាយការណ៍ពីប្រទេសថៃផ្សាយថា ការចាប់ខ្លួននេះបានប្រព្រឹត្តឡើងកាលពីវេលាម៉ោង១១និង៤៥នាទីថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៨នៅទីតាំងឈរជើងរបស់សមត្ថ កិច្ចមួយកន្លែងក្នុងស្រុកម៉ែតាំ ខេត្តផាក់ យ៉ៅដែលទីតាំងប៉ុស្តិ៍នេះបានឈរជើង ដើម្បីត្រួតពិនិត្យទៅលើយានយន្តគ្រប់ ប្រភេទ ។
នៅពេលនោះផងដែរក៏មានអ្នកគ្រូពេទ្យម្នាក់បានបើករថយន្តឆ្លងកាត់បន្ទាប់ពីកម្លាំងបានត្រួតពិនិត្យរួចមកឃើញថា នៅគូទ រថយន្តផ្នែកខាងក្រោយមានកាបូបស្ពាយចំនួន៣ដែលនៅក្នុងនោះមានថ្នាំញៀន ប្រភេទយ៉ាម៉ាសរុបចំនួន៣៨០.០០០គ្រាប់ ទើបកម្លាំងបានឃាត់ខ្លួនដើម្បីនាំយកទៅសាកសួរបន្ត ។
ក្រោយពីទទួលបានចម្លើយសារភាពរួចមកសមត្ថកិច្ចថៃបានទាក់ទងទៅតាមស្ថានីយដើម្បីចាប់ខ្លួនមិត្តប្រុសរបស់អ្នកគ្រូពេទ្យម្នាក់មកទៀតដែលកំពុងធ្វើដំណើរតាមរថយន្តក្រុងទៅកាន់ទីក្រុងបាងកក ដោយឃាត់ខ្លួននៅក្នុងខេត្ត ឡាំប៉ាង ស្រុក ង៉ាវដោយផែនការចែកចាយថ្នាំញៀនលើកនេះគឺចេញពីខេត្តឈៀងរ៉ាយឆ្ពោះទៅកាន់ ខេត្តព្រែ ខេត្តត្រាត និងខេត្តរ៉ាំងស៊ីតគឺមាន មុខព្រួញចំនួន២គឺ ទី១-រូបអ្នកគ្រូផ្ទាល់តែ ម្តងដែលបានធ្វើដំណើរមកសម្រាកនៅក្នុងសណ្ឋាគារមួយកន្លែងក្នុងខេត្តឈៀងរ៉ាយ ជាមួយនឹងមិត្តប្រុសរបស់នាងដោយដឹកថ្នាំញៀនចំនួន៣៨០.០០០គ្រាប់។ រីឯមុខ សញ្ញាទី២-ជាមនុស្សប្រុសដោយគេបានប្រើប្រាស់រថយន្តម៉ាកនីសាន់ ណាវ៉ារ៉ានៅក្នុងរថយន្តនោះមានថ្នាំញៀនប្រភេទយ៉ាម៉ាសរុបចំនួន៤២០.០០០គ្រាប់ បើសរុបទាំង ពីរមុខព្រួញនេះមានថ្នាំចំនួន៨០០.០០០ គ្រាប់ ។
បច្ចុប្បន្នតម្រួតថៃកំពុងបោះដៃទំនាក់ទំនងទៅគ្រប់ស្ថានីយដើម្បីឃ្លាំមើលរថយន្តប្រភេទខាងលើក្នុងការចាប់ខ្លួនយកមក ផ្តន្ទាទោសតាមផ្លូវច្បាប់។ ដោយឡែកអ្នកគ្រូពេទ្យត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់តុលាការហើយ ៕ ហេង នរិន្ទ្រ