ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញស្ថានីយប្រេង៣ទីតាំងមានសភាពលំអៀងផ្នែកបរិមាណ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ស្ថានីយប្រេងឥន្ធនៈចំនួនបី ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីត្រូវបានមន្រ្តីជំនាញបានចុះត្រួតពិនិត្យគុណភាព និងបរិមាណ រកឃើញមានកម្រិតលំអៀង ដែលបាញ់ចេញពីទុយយោលក់ជូនអតិថិជន។

ប្រតិបត្តិការនេះ បានដឹកនាំដោយ លោក ចាន់ វាសនាប្រធានសាខាកាំកុងត្រួល ខេត្តមណ្ឌលគិរី សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម ខេត្តដោយមានរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រួលផងដែរ ដែលលបានចុះត្រួតពិនិត្យគុណភាព និងបរិមាណ។

មានស្ថានីយប្រេងឥន្ធនៈចំនួន៩ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលត្រូវបានកំលាំងជំនាញចុះត្រួតពិនិត្យគុណភាព និងបរិមាណនៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។

លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រួល ខេត្តមណ្ឌលគិរីបានឲ្យអ្នកព័ត៌មានដឹងថា ការចុះត្រួតពិនិត្យគុណ ភាព និងបរិមាណប្រេងឥន្ធនៈនោះគឺធ្វើនៅតាមស្ថានីយទូទាំងប្រទេស។

តែការចុះត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈ តាមដេប៉ូចែកចាយ និងស្ថានីយ ប្រេងឥន្ធនៈ ទាំង០៩នៅក្នុងក្រុងសែនមនោរម្យនាពេលនេះ បានប្រើប្រាស់រថយន្តពិសោធន៍ ចល័តផ្នែកប្រេង ឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រួល ដែលំពាក់ដោយឧបករណ៍វិភាគ និងឧបករណ៍រង្វាស់រង្វាល់ ដែលធ្វើព្យាសកម្មត្រឹមត្រូវដើម្បីធ្វើតេស្តជៀសវាងការក្លែងបន្លំ។

លោកបន្តថា បន្ទាប់ពិប្រតិបត្តិការបានរកឃើញលទ្ធផលផ្នែកគុណភាពប្រេងសាំងធម្មតា ប្រេងសាំងស៊ុបពែ ប្រេងម៉ាសូត គឺត្រូឹមត្រូវតាមស្តងដាតែ ផ្នែកបរិមាណបាញ់ចេញពីទុយយោបានរកឃើញមាននៅស្ថានីយចំនួន០៣ ដែលមានកម្រិតលំអៀងពី០៣លីត្រ ទៅ០៥លីត្រ ក្នុង១០០លីត្របាញ់ចេញ ហើយសមត្ថកិច្ចជំនាញ ក៏បានអប់រំណែនាំដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងនោះ និងធ្វើកិច្ចសន្យាជាលើកទី១ឲ្យកែប្រែឡើងវិញដោយទុកក្នុងរយៈពេល០១ខែទៀត និង ខាងមន្រ្តីជំនាញចុះមកពិនិត្យម្តងទៀត។

បើឃើញមិនប្រក្រតីដដែលនោះម្ចាស់ស្ថានីយប្រងឥន្ធនៈនោះ នឹងត្រូវផាក់ពិន័យ ។

លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រួល ខេត្តបានណែនាំដល់ម្ចាស់ស្ថានីយ និងដេប៉ូចែកចាយទាំងអស់ក្នុងក្រុងសែនមនោរម្យ ត្រូវពិនិត្យឡើងវិញ នូវផ្នែកបរិមាណបាញ់ចេញពីទុយយោ ជៀសវាងការ បន្លំ ដើម្បីធ្វើយ៉ាងណាឲ្យមានតម្លាភាព យុត្តិធម៌ រវាងអ្នកលក់ និងអ្នកចែកចាយរួមទាំងអ្នកប្រើប្រាស់ឲ្យកាន់តែមានទំនុកចិត្ត និងមានការគាំទ្រកាន់តែច្រើនឡើងពីមហាជនផងដែរ៕ សហការី


ចែករំលែក៖