ព័ត៌មានទាន់ហេតុការណ៍៖

មនុស៣នាក់បានស្លាប់ និងម្នាក់របួសធ្ងន់ដោយសារថយន្តបុកម៉ូតូនៅប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែត៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តបុក ម៉ូតូ ប្រភេទធ្ងន់ ស្លាប់៣នាក់ ធ្ងន់ ០១ នាក់នៅ ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ វេលម៉ោង ១០ និង ៣០ នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ១៥៩សេ ត្រង់ចំណុចស្ពានព្រែកសំរោង ក្នុងភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមាមជ័យ។

សមត្ថកិច្ចជំនាញប្រាប់ថា មុនកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ ១០០ សេរីចាស់ ពណ៌ក្រហម គ្មានស្លាកលេខ អូសរ៉ឺម៉កដឹកស្មៅ អ្នកបើកបរឈ្មោះ ប៊ុន ធី ប្រុស ៥៤ ឆ្នាំ នៅភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ដោយបើកចេញពីក្លោងទ្វារវត្តព្រែកសំរោង ដែលនៅខាងជើងផ្លូវឡើងផ្លូវជាតិ បត់ស្តាំទៅលិច ដោយបើកឡើងជ្រុលទៅខាងឆ្វេង រួចបើករ៉ឺម៉កបត់ស្តាំវិញ ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងម៉ាក គា ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 3A3789 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់ ដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិ ទិសដៅពីកើតទៅលិច ដោយបើកក្នុងល្បឿនលឿន ក៏ជាន់ហ្រ្គាំងមិនជាប់ ជ្រុលបុកចំពីចំហៀងខាងឆ្វេងរ៉ឺម៉ក រួចរេចង្កូតទៅខាងឆ្វេង ជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាលេខ ប. ជ ១J ៨៦៣៤ ដែលបើកបរដោយឈ្មោះ ឆម ឈឿប ភេទ ស អាយុ ៥២ឆ្នាំ ឌុបកូនស្រី ឈ្មោះ ទៀង ចន្ធូ អាយុ ៣៣ ឆ្នាំ និងចៅស្រី ឈ្មោះ រុំ លីនណា អាយុ ០៤ ឆ្នាំ នៅភូមិចំណោមកើត ឃុំចំណោម ស្រុកមង្គលបូរី ធ្វើដំណើរតាមបណ្តោយផ្លូវជាតិទិសដៅលិចទៅកើត ចំពីមុខបណ្តាលអោយ ស្លាប់០៣នាក់ ស្រី ០២ របួសធ្ងន់ ០១ នាក់
ម៉ូតូទាំង០២គ្រឿង ខូចខាតធ្ងន់ ចំណែក រថយន្តរងការខូចខាតស្រាល០១គ្រឿង។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា មូលហេតុម៉ូតូអូសរ៉ឺម៉កមិនគោរពសិទ្ធិអាទិភាព ។

ក្រោយកើតហេតុសពរងគ្រោះប្រកល់ឲ្យសាច់ញាតិ ចំណែករថយន្ត និងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការស្រុមង្គលបូរី ៕ វណ្ណា

 

 

 


ចែករំលែក៖