ភ្នំពេញ៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ដែលគេស្គាល់គ្រប់ៗគ្នាថា ជាឧកញ៉ាមួយរូបដែលមានចិត្តសប្បុរសនោះ បានបន្ដឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ ២,១៦៨,៨៨៨ដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា សម្រាប់ឆ្នាំថ្មី២០១៨នេះ ។
ការប្រគល់ថវិកាទាំងអស់នេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ រវាងអ្នកឧកញ៉ា ហុង ពីវ ប្រគល់ជូនផ្ទាល់ដៃដល់ប្រធានមន្ទីរពេទ្យគន្ធបុប្ជា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា នៅឯមន្ទីរពេទ្យគន្ធបុប្ផាផ្ទាល់តែម្ដង៕