ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីស៣៣០បើកគេចពីម៉ូតូជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យស្រ្តីម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់បើករថយន្តមួយគ្រឿងទើបចេញពីពិធីមង្គលការមិត្តភក្តិហើយបានគេចពីម៉ូតូមួយគ្រឿងក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវខ្ទេចមួយកំណាត់មុខនិងផ្ទុះពោងម្ខាងបណ្តាលស្ត្រីម្នាក់រងរបួសត្រង់មុខមាត់ស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខ ជឺជីង ម៉ាស្សារ សូណា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយស្រ្តីម្នាក់ទៀតបើករថយន្តមួយគ្រឿងម៉ាកឡិចសុីស RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-2278 ទើបនឹងចេញពីពិធីមង្គលការមិត្តភក្តិមួយកន្លែងធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីម៉ូតូមួយគ្រឿងនៅខាងមុខស្របទិសដៅគ្នាបណ្តាលឲ្យរ ថយន្តរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងធ្វើឲ្យរថយន្តផ្ទប់នឹងក្បាលនាគខ្ទេចមួយកំណាត់មុខនិងផ្ទុះពោងម្ខាងទៅមុខលែងរួចនិងបង្កឲ្យស្រ្តីម្នាក់រងរបួសស្រាល ភ្លាមៗនោះម្ចាស់រថយន្តបង្កបានទុករថយន្តចោលរួចនាំស្ត្រីម្នាក់ដែលរងរបួសស្រាលនាំគ្នាគេចខ្លួនទៅបាត់។ ចំណែក្បាលនាគរងកាខូចខាតតិចតួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចររាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ពេលក្រោយ៕ សុខាសែនជ័យ


ចែករំលែក៖