ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាការពារភូមិ១០៧នាក់ក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ទទួលសម្លៀកបំពាក់ឯកសណ្ឋានពីលោក តុន ញៀន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ប្រជា​ការពារ​ភូមិ​សរុប១០៧នាក់​ មក​ពី​ភូមិចំនួន​៥ ក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទទួលបានសម្លៀកបំពាក់ឯកសណ្ឋានពីលោកតុន ញៀន។

សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រជាការពារភូមិក្នុងមួយនាក់ ទទួល​បាន​សំលៀកបំពាក់ ​ឯកសណ្ឋាន មួយកំផ្លេ​ ពី​លោក​ តន់​ ញៀន ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​ជួយ​ស្រុក​ត្រពាំង​ប្រាសាទ​ រួមជាមួយកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរភូមិ ឃុំ និងស្រុកបានចុះមកចែកជូនកាលពី​ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ។

ការចែកសម្លៀកបំពាក់ឯកសណ្ឋាននេះ គឺធ្វើឡើង២កន្លែងក្នុងថ្ងៃតែមួយ ទី១នៅសាលាឃុំអូរស្វាយ និងទី២ នៅសាលាប្រជុំនៃភូមិទំនប់អភិវឌ្ឍន៍​ ។

ក្នុងឱកាសនោះ​ដែរ​​ លោក ​តន់ ញាន បាន​ផ្ដាំផ្ញើ​ ដល់បងប្អូន​ប្រជាការពារភូមិ​ទាំង​អស់​ ត្រូវយក​ចិត្ត​ទុកដាក់​ការពារ​សុវត្ថិភាព​នៅ​តាមបណ្តា​គោលដៅ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ ក្នុង​ការផ្តល់​ទំនុក​ចិត្ត​​ជូន​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឲ្យ​មាន​ស្ថេរភាព​ សន្តិសុខ សង្គម ជាពិសេសត្រូវបង្កើនការទំនាក់ទំនងសហការរវាងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទនៅក្នុងស្រុក ដើម្បីទប់ស្កាត់រាល់សកម្មភាពបទល្មើស ចោរកម្ម គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ហើយត្រូវចេះជួយប្រជាពលរដ្ឋ​រាល់ទុកលំបាកប្រជាពលរដ្ឋដែលកើតឡើងជាយថាហេតុ៕ ប៉ែន នួន


ចែករំលែក៖