ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៦នាក់ ៣ករណីផ្សេងគ្នាដកហូតថ្នាំញៀន៤កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៦នាក់ ៣ករណីផ្សេងគ្នាដកហូតថ្នាំញៀន៤កញ្ចប់

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ករណីទី១: កណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បង្ក្រាបថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ កាលពីម៉ោង៩យប់ ចំណុច ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ លី ណែត អាយុ២៥ឆ្នាំ ២ឈ្មោះ សែម សឿង អាយុ២៤ឆ្នាំ វត្ថុតាងចាប់យករួមមាន៖ ក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូច សង្ស័យជាថ្នាំញៀន និងម៉ូតូមួយគ្រឿង។

ករណីទី២: ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ កណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បង្ក្រាបថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង 00:30នាទី ចំណុច ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ជនសង្ស័យដែលឃាត់ខ្លួនទី១ ឈ្មោះ ឃុន ពិសី អាយុ២៦ឆ្នាំ ២ឈ្មោះ ធូ សួរ អាយុ២១ឆ្នាំ វត្ថុតាងចាប់យក​រួមមាន៖ ក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូចសង្ស័យជាថ្នាំញៀន និងម៉ូតូចំនួន១គ្រឿង។

ករណីទី៣:ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ កណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បង្ក្រាបកាលពីម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ចំណុច ភូមិ03 សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជនសង្ស័យដែលឃាត់ខ្លួនទី១ឈ្មោះ ហឿង ម៉ៅ អាយុ២៣ឆ្នាំ ២ឈ្មោះ ឃីម គា អាយុ១៨ឆ្នាំ ។

វត្ថុតាងចាប់យករួមមាន៖ ក្រាមពណ៌សថ្លាចំនួន១កញ្ចប់ធំល្មម សង្ស័យជាថ្នាំញៀន និងម៉ូតូចំនួន១គ្រឿង ទូរស័ព្ទដៃចំនួន២គ្រឿងម៉ាក ណូគា សេរីចាស់។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿងបព្ជាូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖