ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានជនសង្ស័យជាឃាតកប៉ុនប៉ងរំលោភមិនសម្រេចហើយចាក់សម្លាប់ជនរងគ្រោះជាសិស្សសាលានៅស្រុកភ្នំក្រវាញនោះហើយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅព្រលប់ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ សេចក្តីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យប៉ុនប៉ងចាប់រំលោភមិនបានសម្រេច ហើយចាក់សម្លាប់ជនរងគ្រោះជាសិស្សសាលានៅស្រុកភ្នំក្រវាញនោះហើយ។

សូមបញ្ជាក់ថា កាលពីម៉ោង១១និង៣០នាទី​ព្រឹក ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចម្ដុំវត្តសន្រ្ទែ ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីឃាតកម្ម(រំលោភសម្លាប់) និងចាក់អ្នករត់ទៅជួយបណ្ដាលឲ្យរបួសធ្ងន់ផងដែរ។ សាក្សីថា ជនសង្ស័យបានចាប់ជនរងគ្រោះចូលទៅក្នុងព្រៃ សង្ស័យប៉ុនប៉ងរំលោភ មិនបានសម្រេច ក៏ចាក់សម្លាប់តែម្តង ខណៈបែកការណ៍ ់់ឮសំឡេងស្រែកហៅឲ្យគេជួយពីជនរងគ្រោះ ហើយក្មេងៗដែលទៅរកត្រីជិតនោះនាំគ្នាទៅមើល ។ ខណៈនោះដែរ ជនសង្ស័យ ក៏បានចាក់អ្នកទៅជួយក្មេងស្រីរងគ្រោះនោះម្នាក់ទៀតបណ្តាលឲ្យរងរបួសផងដែរ។

ករណីខាងលើនេះ សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធទម្លាយប្រាប់អំពីអត្តសញ្ញាណជនរងគ្រោះ ឈ្មោះ យឿន យ៉ា ភេទ ស្រី អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៤ ​រស់នៅងភូមិ ក្សេត្របូិរី ឃុំ សន្ទ្រៃ ស្រុកភ្នំក្រវាញ់ ខេត្តពោធិសាត់ រីឯជនសង្ស័យឈ្មោះ ង៉ុយ អុី ភេទប្រុស អាយ ២២ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយជនរងគ្រោះ  ៕ ប៉ឹម ពិន

 


ចែករំលែក៖