ភ្នំពេញ៖ មានជនសង្ស័យមួយក្រុម ជិះម៉ូតូម៉ាកហុងដាc125៣គ្រឿង ប្រដាប់ដោយខ្សែក្រវាត់ បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូម៉ាកឡែតមួយគ្រឿងបានសម្រចទៀតហើយ ពីជនរងគ្រោះ
កាលពីវេលាម៉ោងជាង២រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅវត្តមហាមន្រ្តី តាមបណ្តោយផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈជនរងគ្រោះទាំង ២នាក់ កំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យជិត១០នាក់ជិះម៉ូតូ៣គ្រឿង បានមកវាយនិងធាក់ជនរងគ្រោះ ភ័យស្លន់ស្លោរត់ចោលម៉ូតូ រួចហើយក្រុមជនសង្ស័យ ក៏បានលើកយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ទៅតែមង្ត ។
បច្ចុប្បន្នជនរងគ្រោះនិងមិត្តភក្តិបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្នបាលវាលវង់ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកក្រុមចោរផងដែរ៕ ស រស្មី