ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោក កែវ វណ្ណឌី មេគយច្រកកំពង់ពពិលដេកកើបលុយយ៉ាងស្រួល

ចែករំលែក៖

ប្រភពពីអ្នករកសុីបានទម្លាយឲ្យដឹងថា លោក កែវ វណ្ណឌី ប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកព្រំដែនកំពង់ពពិល ស្ថិតក្នុងស្រុកបុរីជលសា ខេត្តតាកែវកំពុងត្រូវ ប៉ាន់យ៉ាងខ្លាំងក្នុងការប្រមូលលុយច្រកហោប៉ៅតាមរយៈការឃុបឃិតបិទភ្នែកឲ្យ ឈ្មួញដឹកជញ្ជូនទំនិញមកពីប្រទេសវៀតណាមក៏ដូចជាការនាំចេញស្រូវហើយជាញឹកញយលោក កែវ វណ្ណឌី ក៏បានទទួលផលប្រយោជន៍ពីការចេញឈើខុសច្បាប់ផងដែរ។

ប្រភពបានឲ្យដឹងថា ទំនិញភាគច្រើនបង់ពន្ធមិនគ្រប់ និងការដឹកស្រូវចេញត្រូវបង់ ប្រាក់ក្រៅច្បាប់ជូនលោក កែវ វណ្ណឌីទៅតាមការតម្រូវរបស់ជំនាញគយ ជាពិសេស ការឃុបឃិតឲ្យក្រុមឈ្មួញដឹកដែកស៊ីម៉ងត៍ និងទំនិញគេចពន្ធមួយចំនួនទៀតតាម សាឡង់ធំៗឆ្លងកាត់ប្រឡាយ0១ ស្ថិតក្នុងភូមិសាស្ត្រស្រុកទ្រាំង និងស្រុកបុរីជលសា គឺក្រុមឈ្មួញត្រូវតែបង់ប្រាក់ជូនលោក កែវ វណ្ណឌី ដើម្បីចៀសផុតពីការរំខាន។ លោក កែវ វណ្ណឌី មានជំនាញក្នុងការគៃបំបាត់ចំណូលពន្ធ និងជួយសម្រួលឲ្យក្រុមឈ្មួញរកស៊ីនាំចូលទំនិញតាមរបៀបឡាំសាំដែលគេសំដៅទៅលើការបង់ពន្ធមិនគ្រប់ដោយ គ្រាន់តែបង់លុយក្រោមតុឲ្យជំនាញគយ ។

ប្រជាពលរដ្ឋដែលមានលំនៅឋានអមសងខាងប្រឡាយ០១បាននិយាយថា រថយន្តធំៗដឹកដែក ស៊ីម៉ងត៍ធ្វើឲ្យខូចផ្លូវ និងប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។ ទំនិញទាំងនោះត្រូវប្រជាពលរដ្ឋអះអាងថា ជាទំនិញបង់ពន្ធមិនគ្រប់របស់ឈ្មួញធំៗ ដែលមានទំនាក់ទំនងល្អជាមួយលោក កែវ វណ្ណឌី។ ប្រភពបានឲ្យដឹងថា លោក កែវ វណ្ណឌី ឈរជើងនៅតំបន់នោះយូរឆ្នាំមកហើយមិនដែលផ្លាស់ប្តូរទៅណាទេ ព្រោះគាត់មានជំនាញរកលុយដើម្បីទប់តំណែងតាមរយៈអំពើពុករលួយដុះស្លែនៅច្រកកំពង់ ពពិល ក្នុងស្រុកបុរីជលសា ៕


ចែករំលែក៖