ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះរឿងនាយក្តីត្រូវប្រពន្ធសុំលែង ព្រោះប្រចណ្ឌនឹងនាយចឺម

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចង្កោមអ្នកសិល្បៈក្រោយពីគេដឹងថា ចំណងស្នេហាវ័យជាង២ឆ្នាំរបស់ ថៅកែផលិតកម្ម BKS គឺលោក ឈុន សុវណ្ណភក្តី ហៅនាយក្តី និងភរិយាបានដើរដល់ផ្លូវទាល់ ។ ការផ្តាច់ចំណងស្នេហ៍នេះត្រូវគេទម្លាយថា ព្រោះតែប្រចណ្ឌប្តី ជាមួយតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ គឺនាយចឺម ។

ឈុន សុវណ្ណភក្តីកាន់តែស្និទ្ធស្នាលប្លែករហូតមានការចំអន់យ៉ាងខ្លាំងៗពីអ្នកសិល្បៈថា ពួកគេអាចមានចំណងស្នេហាភេទដូចគ្នា ពិសេសក្រោយពេលពួកគេនិយមស្លៀកពាក់ដូចគ្នា ដើរទៅណាមកណាជាមួយគ្នា ពិសេសបានបើកហាងផឹកស៊ីរួមគ្នានៅតំបន់ផ្សារកុងតឺន័ររួមគ្នាដែរ ។ ប្រភពបន្តថា ចំណងស្នេហ៍ប្រេះស្រាំរវាងថៅកែផលិតកម្ម BKS គឺនាយក្តីនិងភរិយាបានកើតឡើងក្រោយពីចំណងទាក់ទងរវាងនាយចឺម និងនាយក្តីកាន់តែស្អិតរមួតនឹងគ្នារហូតចេញទៅដំណើរកម្សាន្តរួមគ្នានៅប្រទេសថៃតែពីរនាក់ទៀតផងរហូតភរិយាប្រចណ្ឌកាន់តែខ្លាំងឈ្លោះគ្នានឹងសុំចែកផ្លូវគ្នាដើរដោយលែងបកក្រោយ ។ ពាក្យនេះបានលេចសុះសាយពេញដក់អ្នកសិល្បៈ ដែលនិយាយពីមាត់ មួយទៅមាត់មួយ និងក្រោយពីមានការចំអន់ថា នាយចឺម និងនាយក្តីភ្ជាប់ចំណង ស្នេហ៍ភេទដូចគ្នា ។ ប្រភពបន្តថា កន្លងទៅថ្មីៗនេះនាយក្តី និងភរិយាបានឈ្លោះគ្នាយ៉ាង ខ្លាំងរហូតឈានដល់ដំណាក់កាលលែងលះគ្នាព្រោះតែ ភាពស្និទ្ធស្នាលគ្នាខ្លាំងរបស់ នាយចឺម និងនាយក្តីដែលពួកគេកន្លងមកបានស្បថថា បានយកគ្នាជាបងប្អូនធម៌ ស្របពេលដែលឪពុកម្តាយនាយក្តីបានស្រលាញ់ នាយចឺមរហូតដល់ថ្នាក់ទិញរថយន្ត ទំនើប តម្លៃជាង៧ម៉ឺនដុល្លារ ឲ្យនាងចឺមនោះ ។

ទោះជាយ៉ាងណា ឪពុកលោក ឈុន សុវណ្ណភក្តីទទួលស្គាល់ថា កូនប្រុសលោកពិតជាបែកគ្នាងជាមួយភរិយាគឺអ្នកនាងម៉ែន ចេននីតពិតមែនព្រោះតែការប្រចណ្ឌនឹង នាយចឺម ប៉ុន្តែលោកបដិសេធជុំវិញការលើកឡើងថា ពួកគេភ្ជាប់ទំនាក់ទំនងស្នេហាភេទ ដូចគ្នា ។ លោកបញ្ជាក់ថា ភាពស្និទ្ធស្នាលគ្នាបានបង្កើតឲ្យកូនប្រសាស្រីប្រចណ្ឌ និង ដាច់ចិត្តសុំបែកកូនប្រុសលោកក្រោយរួមរស់ជាមួយគ្នាបានជាង២ឆ្នាំនិងទទួលបានចំណងដៃកូនស្រីម្នាក់ ។ លោកបញ្ជាក់ថា ពួកគេមាននិស្ស័យនិងស្រលាញ់គ្នាដូចបងប្អូនបង្កើតហើយពួកគេតែងទៅណាមកណាជាមួយគ្នាញឺកញាប់ទើបកាន់តែធ្វើឲ្យភរិយាអាក់ អន់ស្រពន់ចិត្ត ។ ទោះជាយ៉ាងណាលោកស្នើកុំឲ្យមានការយល់ច្រឡំចំពោះពួកគេ ព្រោះតែខ្លាចប៉ះពាល់កិត្តិយស ប្រជាប្រិយ និងនាំឲ្យពួកគេទាំងពីរពិបាករកគូស្នេហ៍នៅពេលខាងមុខ។ លោកថា ក្រោយបែកគ្នាភរិយាបានទៅរស់នៅផ្ទះដែលរួមរស់ជុំគ្នាកន្លងមក និងមើលថែកូនស្រីដែលមានវ័យជាងមួយឆ្នាំផងដែរ ។

គួរបញ្ជាក់ថា លោកឈុន សុវណ្ណភក្ដី វ័យ២២ឆ្នាំ បានចូលរោងការ ជាមួយអ្នកនាងម៉ែន ចេតនីត វ័យ២៥ឆ្នាំ ដែលជាកូនស្រីអ្នកជំនួញទ្រព្យស្តុកកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅបុរីវិមានភ្នំពេញ ក្រោយពីពួកគេស្វែងយល់ចិត្តគ្នាអស់មួយរយៈពេល ។ គេនៅបន្តតាមដានដែរថាតើពាក្យចចាមអារ៉ាមខាងលើនឹងក្លាយជាទៅជាការពិតដែរឬយ៉ាងណា។នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីនាយចឺមបាននៅឡើយទេ ប៉ុន្តែកន្លងទៅនាយចឺម និងនាយក្តីថ្លែងដូចគ្នាថាពួកគេមិនបានស្រលាញ់ភេទដូចគ្នាដូចការលើកឡើងទេ គឺច្បាស់ណាស់ថាពួកគេស្រលាញ់មនុស្សស្រី៕ វឌ្ឍនា


ចែករំលែក៖