ខេត្តកោះកុង៖ ដោយមានសេចក្តីស្រឡាញ់ដោយស្មោះស័គ្រមកលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនោះ សប្បុរសជន លោកលី សាម៉េត បានផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន៥ពាន់ដុល្លារ អាមេរិក ដើម្បីធ្វើការសាងសង់ទីស្នាក់ ការ ប៉ុស្តិ៍រដ្ឋបាលឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្ត កោះកុង ក្រោយការអំពាវនាវ រកសប្បុរសជន ពីលោកមេប៉ុសិ៏រដ្ឋបាល ឃុំស្រែអំបិល និងដោយមើលឃើញថាឃុំស្រែអំបិល មិនមានស្នាក់ការប៉ុស្តិ៍រដ្ឋបាល បានសមរម្យនោះ។
នៅថ្ងៃសុក្រ៣ កើតខែមាឃ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីសមត្ថកិច្ច នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល សប្បុរជន លោក លី សាម៉េត បានផ្តល់ថវិកា៥ពាន់ដុល្លារ ទៅដល់អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីធ្វើការសាងសង់នៅស្នាក់ប៉ុស្តិ៍រដ្ឋបានស្រែអំបិល ដើម្បីអោយមានកន្លែងធ្វើបានការបានសមរម្យ ដោយសារ បច្ចុប្បន្ននេះ គឺមិនមានកន្លែសំរាប់ទុកដាក់ឯកសារគតិយុត្ត ឬគ្មានបន្ទប់សុវត្ថិភាពសំរាប់ រក្សាទុកជនល្មើសរយៈ៤៨ម៉ោងនោះទេ។
ក្នុងពិធីដដែលនេះ សប្បុរសជន លោក លី សាម៉េត និងជាអនុគណៈកម្មាធិការគណៈពង្រឹងចុះជួយមូដ្ឋានស្រុកស្រែអំបិលនោះ បានថ្លែងថា៖ ប្រទេសជាតិមានស្ថេរភាព មានសុខសន្តិភាពនយោបាយល្អ និងមានការអភិវឌ្ឍ ការរីក ចម្រើនឥតឈប់ឈរ មកដល់ បច្ចុប្បន្ននេះ គឺបានកើតឡើងក្រោមការខិតខំប្រឹងប្រែងប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយសម្តេច បានដឹកនាំប្រទេសជាតិពីបាតដៃទរទេ និងហ៊ានលះបង់ យកអាយុជីវិតធ្វើជាដើមទុន ប្តូរផ្តាច់ការពារបូរណៈភាពទឹកដី ពោលគឺគ្មានសម្តេចតេជោសែន នោះកម្ពុជាក៏គ្មានពេលនេះ និងគ្មានការអភិវឌ្ឍន៍អ្វីៗដូចសព្វថ្ងៃនោះដែរ ។
លោកបានបន្តទៀតថា៖ ក្រោមការខិតខំជម្រុញអភិវឌ្ឍន៏ ប្រទេសជាតិឥតឈប់ឈរ និងការផ្តល់សុខ សន្តិភាព ពេញផ្ទៃប្រទេស របស់សម្តេចតេជោសែន ចំពោះនៅតាមមូលដ្ឋានក៏មានសារៈសំខាន់ណាស់ផងដែរ ក្នុងការចូលរួមចំណែក ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងនោះកងកំលាំងត្រូវតែមានភារកិច្ច និងមានផែនការរបស់ខ្លួន ដើម្បីទុបស្កាត់រាល់ ករណីដែលកើតមានឡើង និងត្រូវធ្វើជាគំរូល្អ ដើម្បីប្រជាពលរដ្ឋគោរពស្រឡាញ់ និងមានការជឿជាក់គ្រប់ៗគ្នាផងដែរ ។
ដោយបង្ហាញពីសេចក្តីសេចក្តីស្រលាញ់យ៉ាងខ្លាំងមក លើសម្តេចតេជោ ក្នុងការដឹកនាំប្រទេសជាតិឈានមករក ការរីកចម្រើន ដូចសព្វថ្ងៃ ដែលកំណើនសេដ្ឋកិច្ចកើនឡើងក្នុងរង្វង់៧ភាគរយក្នុង១ឆ្នាំ ។
ក្នុងឱកាសនោះដែរ លោកលី សាម៉េត បានផ្តល់ថវិកា ជូនដល់កងកំលាំង និងមន្ដ្រីរាជការ ក្នុងម្នាក់ៗជូនថវិកា ចំនួន៥ម៉ឺនរៀល។ ជាមួយគ្នានេះលោកក៏បានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅក្នុងភូមិដងពែង ឃុំដងពែងផងដែរ ដោយបានផ្តល់ ថវិកា ជូនប្រជាពលរដ្ឋនៅក្នុងភូមិនោះ ក្នុងម្នាក់ៗ ២ម៉ឺនរៀល រួមជាមួយការចូលបច្ច័យបុណ្យសព១លានរៀល និងបច្ច័យកសាងវត្តចំនួន៣ពាន់ដុល្លារ អាមេរិកផងដែរ។
ដោយឡែក លោក ម៉ា ទី អធិការនៃ អធិការដ្ឋាន នគរបាលស្រុកស្រែអំបិល បានបញ្ជាក់ដែរថា៖ ក្រោយពីប្រទេសជាតិមានស្ថេរភាព មានសុខសន្តិភាពនយោបាយល្អ និងមានការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិត និងការឈ្លៀសវៃបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កងកំលាំងនៅតាមមូលដ្ឋានពិតជាមានសារៈសំខាន់ណាស់ នៅក្នុងកិច្ចការចូលរួមការពារសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន និងការចូលរួមទុបស្កាត់ឲ្យបានទាន់ពេលវេលា លើករណី បទល្មើសផ្សេងៗ។
លោក បន្តថា៖ ចំពោះកិច្ចការពារសណ្ឋាប់ធ្នាប់សាធារ ណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នាពេលកន្លងមក ក៏ដូចបច្ចុប្បន្ន លោកដាក់កំលាំងការពារនៅតាមទីប្រជុំជន រហូតទៅដល់មូលដ្ឋាន គឺត្រៀមអន្តរគមន៍នៅគ្រប់ចំណុចទាំង អស់ ដើម្បីទុបស្កាត់ឲ្យបានទាន់ពេលពេលវេលា លើករណីកើតឡើងផ្សេងៗ ។ លោកក៏បានប្តេជ្ញាចិត្តខ្ពស់ ក្នុងកិច្ចការរក្សា ការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនដល់ប្រជា ពលរដ្ឋឲ្យកាន់តែល្អប្រសើរ ព្រោះការផ្តល់សុខសន្តិភាព និងមានស្ថេរភាព នៅក្នុងមូលដ្ឋាន គឺជាផ្នែកមួយក្នុងការចូល រួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា៖ សបុបុរសជនលោកលី សាម៉េត ក៏បានចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ដែលសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានចំណាយថវិកា ផ្ទាល់ខ្លួន ជាង១០ម៉ឺនដុល្លារ អាមេរិករួចមកហើយ ក្នុងនោះ គឺបានចូលរួមកសាងវត្តអារ៉ាម ការកសាងសង់ផ្លូវថ្នល់សំរាប់ ដាកក់ឲ្យ បងប្អូន ប្រជាពលរដ្ឋធ្វើដំណើរ និងជួយកសាងស្នាក់គណបក្សប្រជាជនកម្ពុជា សាងសង់ស្នាក់ការប៉ុស្តិ៍រដ្ឋបាល សាលារៀន មណ្ឌលសុខភាព មន្ទីរពេទ្យ ជួយផ្តល់ថវិកា ដល់ស្រ្តីឆ្លងទន្លេ ប្រជាជនក្រី និងការងារមនុស្សធម៌ជា ច្រើន ទៀតផងដែរ ៕ សំរិត