ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពជាឆ្អឹងខ្នងដ៏រឹងមាំក្នុងកិច្ចការពារសន្តិភាព សណ្តាប់ធ្នាប់សង្គម និងកម្ចាត់ចោលរាល់បដិវត្តន៍ពណ៌

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងថា កងយោធពលខេមរ ភូមិន្ទ (ខ.ភ.ម) គឺជាកម្លាំងស្នូល និងជា ឆ្អឹងខ្នងដ៏ចាំបាច់ មានឧត្តមគតិស្នេហាជាតិ មាតុភូមិ គោរពស្រឡាញ់ប្រជាជន មាន ឆន្ទៈប្រយុទ្ធប្តូរផ្តាច់ មានសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចការពារសន្តិភាព បូរណភាព ទឹកដី និងអធិបតេយ្យភាព សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម និងទប់ស្កាត់រាល់ ឧបាយកល របស់ជនអគិតមួយចំនួនដែលមានបំណងធ្វើបដិវត្តន៍ពណ៌ ។

សម្តេចពិជ័យសេនា ថ្លែងបែបនេះ នៅ រសៀលថ្ងៃទី១៨ ខែ មករា ឆ្នាំ២០១៨ ក្នុង ឱកាសសម្តេចអញ្ជើញជា អធិបតីក្នុងពិធី បិទសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារ ឆ្នាំ២០១៨ របស់កងទ័ពជើងទឹកនៅបញ្ជា ការដ្ឋាន កងទ័ពជើងទឹក (ជ្រោយចង្វា) ។

សម្តេចពិជ័យសេនា ទៀ បាញ់ បន្តទៀតថា នាពេលថ្មីៗនេះ ( ខ.ភ.ម )ប្តេជ្ញាបង្កើនរៀបចំរចនាសម្ព័ន្ធកម្រិតចល័តយ៉ាង ឆាប់រហ័សត្រៀមឆ្លើយតបក្នុងអំឡុងពេលមានសំណើចាំបាច់របស់អង្គការសហ ប្រជាតិ។ មិនតែប៉ុណ្ណោះ (ខ.ភ.ម) បាន​បង្កើនយោធារីរហូតដល់១៥ភាគរយតាមការស្នើសុំរបស់អង្គការសហប្រជាជាតិ ។

សម្តេចពិជ័យសេនាបញ្ជាក់ថា ចំពោះវិស័យកីឡា ខ.ភ.ម បានឈានមុខគេចំនួន៣៤ស្ថាប័នទូទាំងប្រទេស ដណ្តើមមេដាយ មាស មេដាយប្រាក់ មេដាយសំរឹទ្ធ ពាន និងខ្សែក្រវាត់ក្នុងការប្រកួតកម្រិតអាស៊ាន និងពិភពលោកផងដែរ។ ដោយឡែកកង ទ័ពជើងទឹក បង្កើតស្នាដៃជាច្រើនគួរឲ្យកត់សម្គាល់ ពិសេសចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងកិច្ចការពារអធិបតេយ្យភាពបូរណភាព ទឹកដី សន្តិសុខ សណ្តាប់ធ្នាប់សង្គម និង កសាងប្រព័ន្ធការពារជាតិនៅតាមបណ្តាកោះ-ឆ្នេរក្នុងលម្ហសមុទ្រ លើដែនដីអធិប តេយ្យកម្ពុជាផងដែរ៕ សុខដុម


ចែករំលែក៖