ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនឪពុកចុង រំលោភកូនស្រីប្តីដើមរបស់ប្រពន្ធអាយុ១៣ឆ្នាំចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ សមត្ថកិច្ចនគរបាលស្រុកអន្លង់វែងបានឃាត់ខ្លួន អ្នកកាសែតអង្គភាព បន្ទាយស្រីម្នាក់ ពាក់ពន្ធ័នឹងករណីរំលោភសេពសន្ថវ:ទៅលើកូនប្តីដើមរបស់ប្រពន្ធខ្លួនអាយុ១៣ឆ្នាំ តាមពាក្យបណ្តឹងរបស់ប្រពន្ធក្រោយ ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៥០នាទី រសៀលថ្ងៃសុក្រ៣កើតខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិអូរចិញ្ជៀន ឃុំអូរជញ្ជៀន ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះមានឈ្មោះ ប្រាក់ អ៊ាន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរសារព័ត៌មានបន្ទាយស្រី បានចាប់រំលោភសេពសន្ថវ: ទៅលើកូនស្រីប្តីដើមរបស់ប្រពន្ធ អាយុ១៣ឆ្នាំ បានសម្រេច ហើយត្រូវបានសមត្ថកិច្ចចុះស្រាវជ្រាវចាប់ឃាត់ខ្លួនរួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វែង ចាត់ការបន្តតាមនីតិវិធី ។

ស្រី្តជាប្រពន្ធជនសង្ស័យបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ប៉ុន្មានថ្ងៃមកនេះ គាត់ឃើញមុខកូនស្រីមានភាពស្លេកស្លាំងខ្លាំងពេកក៏ហៅជជីកសួរនាំ ទើបបែកធ្លាយថាកូនស្រីត្រូវឪពុកចុងចិត្តតិរច្ឆានចាប់រំលោភសេពសន្ធវៈ ក៏ប្តឹងសមត្ថកិច្ច ឲ្យចាប់ខ្លួនតែម្តង ៕ សហការី


ចែករំលែក៖