ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោកដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ឃាត់ខ្លួនយុវជន២នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ ត្រូវកម្លាំងនគរបាលចម្រុះខណ្ឌទួលគោកធ្វើការឃាត់ខ្លួន ខណៈដែលជិះឆ្លងកាត់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងពង្រឹងច្បាប់ចរាចរណ៍ ហៅឃាត់ខ្លួននិងធ្វើការឆែកឆេររកឃើញថ្នាំញៀនចំនួន១កញ្ចប់តូច ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះសំអាងការកូឡាបភ្នំពេញ តាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោគ ។

យោងតាមប្រភពពីមន្រ្តីកងអន្តរគមន៍ខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួននោះ ទី១ ឈ្មោះ ខេង ស្តើង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្នុងការដ្ឋាន មានស្រុកកំណើតភូមិអង្គរ ឃុំអង្គរ ស ស្រុកមេសាង ខេត្តព្រៃវែង និងទី២ មានឈ្មោះ ថុល ហាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដូចគ្នា ស្នាក់នៅជាមួយគ្នា​ មានស្រុកកំណើត រស់នៅភូមិឃុំជាមួយគ្នា ជាអ្នករក្សាទុកគ្រឿងញៀន ដកហូតបាន៖ម្សៅក្រាមពណ៍សថ្លាជាគ្រឿងញៀនប្រភេទម៉ាទឹកកក១កញ្ចប់តូច . ម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-4315 ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបញ្ចូនទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់កាទៅតាមនិតិវិធីច្បាប់ ៕ស តារា


ចែករំលែក៖