ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន បន្ទាប់ពីធ្វើតេសទឹកនោមរកឃើញមានសារធាតុញៀន កាលពីវេលាម៉ោង០០និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្សារ បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមប្រភពពីមន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា កម្លាំសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នួន ខ្លឹម ភេទ ប្រុសអាយុ២១ ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅមិនប្រាកដ ពីបទ ប្រើប្រាស់សារធាតុញៀន ។
ប្រភពដដែរ បានបន្តថា នៅមុនពេលឃាត់ខ្លួនគឺកម្លាំងល្បាតជិះការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លុះជិះមកដល់ចំណុចកើតហេតុក៏ប្រទះឃើញយុវជនខាងលើកំពុងតែឈររ៉េរា ដោយមានការសង្ស័យ ក៏ឃាត់ខ្លួន និងធ្វើតេសទៅនោមរកឃើញ វិជ្ជមានមានសារធាតុញៀន ។ បន្ទាប់ពីសាកសួររួច និងតាមចម្លើយសារភាពរបស់ជនសង្ស័យបានបញ្ជាក់ថា ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀន ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបញ្ចូនបន្តទៅមន្ទីរសង្គមកិច្ចអប់រំ ៕ សុខា សែនជ័យ