ភ្នំពេញ៖ ក្រុមក្មេងស្ទាវ១១នាក់ពាក់ពន្ធរក្សាទុកដាវស៊ាំម៉ូរ៉ៃខុសច្បាប់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹក បានធ្វើការដេញតាមឃាត់ភ្លាមៗ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ កំម្លាំងប៉ុស្តិ៍ទំនប់ទឹកកំពុងល្បាតក្នុងមូលដ្នាន ខណៈមកដល់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែឃើញក្រុមក្មេងស្ទាវមួយក្រុម ដោយមានការសង្ស័យក៏បានហៅសួរនាំនិងឆែកឆេរ រកឃើញដាវស៊ាំម៉ូរ៉ៃ១ដើមផងដែរ។
បច្ចុប្បន្នក្រុមក្មេងស្ទាវរួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក នាំមកឃាត់ខ្លួន បណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់ ការតាមនីតិវិធី៕ ស រស្មី