ព័ត៌មានទាន់ហេតុការណ៍៖

ចែហ៊ួង មេខ្លោងបំផ្លាញធនធានធម្មជាតិដ៏ធំនៅខេត្តពោធិ៍សាត់ ខណៈមន្រ្តីជំនាញបរិស្ថាន និងមេព្រៃរួមការឃុបឃិត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅស្រុកក្រគរ និងស្រុកវាលវែងបានឲ្យដឹងថា (ចែហ៊ួង) គឺជាមេឈ្មួញបទល្មើសបំផ្លាញធនធានធម្មជាតិ(ព្រៃឈើ)ដ៍ធំសម្បើម នៅខេត្តពោធិ៍សាត់ ខណៈមានមន្រ្តីជំនាញបរិស្ថាន និងមេព្រៃរួមការឃុបឃិត។

ប្រភពខាងលើបន្តថា កាលពីមុន(ចែហ៊ួន)ជាអ្នកប្រមូលទិញអុសនៅឃុំឈើតុំ ស្រុកក្រគរ ដ៍ងបន្ថែមប្រមូលទិញឈើដំសំបក(ប្រឡៅមូល) ពីលើទៀត នៅចំណុចតាំងយ៉ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ វិញម្ដងខណៈនៅខាងស្រុកក្រគរគាត់បំផ្លាញស្ទើររលាយអស់ទៅហើយនោះ ប៉ុន្តែអ្វីដែលពិសេសជានេះទៅទៀតនោះ គឺរថយន្តដឹកឈើបកសំបក(ប្រឡៅមូល)របស់(ចែហ៊ួង) គេនៅចាំបានកងកម្លាំងប្រដាប់អាវុធកងរាជអាវុធហត្ថបានធ្វើការបង្រ្កាបរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើចំនួន ១០គ្រឿង កាលកាលពីវេលាម៉ោង១០ និង៣០យប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយបានប្រគល់ឲ្យមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រវាញដើម្បីបន្តនីតិវិធី ឥឡូវរថយន្តដឹកបទល្មើសរបស់(ចែហ៊ួង)មកដឹកជញ្ជូនបទល្មើសដដែល បញ្ហាខាងលើនេះគួរឲ្យសរសើ(ចែហ៊ួង)មែនមានលុយអាចធ្វើឲ្យយក្សរាំបានពិប្រាកដ។

ករណីឈ្មួញឈើដ៍ល្បីល្បាញធំសម្បើមនៅខេត្តពោធិ៍សាត់ឈ្មោះ(ចែហ៊ួង)ខាងលើ ទោសជាគាត់មិនបានប្រាប់អ្នកកាសែត នគរវត្ត តាមទូរស័ព្ទនារសៀលថ្ងៃអង្គារ៍ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នេះថា អំពីតំលៃអុសនោះក្តី ប៉ុន្តែអុសនៅខាងស្រុកក្រគរអស់ហើយ ហើយឈើបកសំបក(ប្រឡៅមូល)ដែលគាត់ប្រមូលទិញនៅចំណុចខាងលើ ឯស្រុកវាលវែងនោះ ក្នុង ១ដើមមុខកាត់អង្កត់ផ្ចិតធំជាង ១៥សម ប្រវែង ៣ម៉ែត្រតំលៃ ១៤.០០០រៀល ហើយចំពោះដែលសមត្តកិច្ចចាប់រថយន្តដឹកឈើកាលពីដើមខែមករាកន្លងនេះ គឺគាត់ជួលគេទេហើយបានខាងខេត្តជួយទើបចេញទៅវិញបានបែបនេះ ចំណែកទៅដឹកឈើបានដដែលនេះគាត់ថាឃើញគេដឹកបានគាត់ដឹកដែរទៅ។

ទោះជាយ៉ាងណាក្តី ករណីកងកម្លាំងប្រដាប់អាវុធកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការគ្នាបង្រ្កាបរថយន្តដឹកឈើចំនួន ១០គ្រឿង ប្រគល់ឲ្យមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រវាញបន្តនីតិវិធី ហើយឥឡូវបែរជាឃើញរថយន្តដដែលមកដឹកឈើដដែលនេះ គេមិនដឹងថា ជំនាញអនុវត្តន៍តាមច្បាប់ ឬយ៉ាងណានោះទេ ហើយចាំមើល តើមន្រ្តីជំនាញដដែលនេះ មានចំណាត់ការយ៉ាងដូចម្ដេច? ៕  បឹុម ពិន


ចែករំលែក៖