ខេត្តតាកែវ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួន ក្នុងករណីរក្សាទុក និងប្រើប្រាស់សារធាតុដោយខុសច្បាប់ ដែលប្រតិបត្តិការណ៍នេះធ្វើឡើងនៅថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិត្រពាំងលក្ខ សង្កាត់បារាយ ក្រុងដូនកែវ ខេត្តតាកែវ។
លោក ង៉ែត ចាន់ធី មេបញ្ជាការរកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើមានទី១ ឈ្មោះ ឆេង ណារិទ្ធ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅកន្លែងកើតហេតុ ទី២ឈ្មោះ សួន ម៉ុក ភេទប្រុសអាយុ 23 ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិបារាយ សង្កាត់បារាយ ក្រុងដូនកែវ ខេត្តតាកែវ និងទី៣ឈ្មោះ ម៉ឹង កុសល្យ ភេទ ប្រុស អាយុ ២៥ឆ្នាំ រស់នៅកន្លែងកើតហេតុ។
លោកបានបន្តទៀតថាក្នុងប្រតិបត្តិការនោះផងដែរ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានម្ស៉ៅក្រាមសថ្លាចំនួន១០កញ្ចប់ទំងន់៦,២៧ ក្រាមជញ្ជីងថ្លឹងចំនួន១ ទូរស័ព្ទ ចំនួន២គ្រឿង និងឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យជំនាញ សួរនាំតាមនីតិវិធី។ ភ្នំដា