ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមសម្រេចឃុំខ្លួន លោកគ្រូស្រោចទឹកលួងលោមរំលោភអ្នកជំងឺសម្រេចបានជាច្រើនដង ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ លោក សាយ សម្ភស្សន៍ សេរីចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនលោកគ្រូស្រោចទឹក លួងលោមរំលោភអ្នកជំងឺសម្រេចបានជាច្រើនដង ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ«រំលោភសេពសន្ថវៈ» ប្រព្រឹត្តនៅចំណុច:ភូមិ ជ័យឧត្តម២ ឃុំ សំរោងធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល កាលពីថ្ងៃទី២២ ខែ មករាឆ្នាំ២០១៨ តាមមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ។បទល្មើសនេះត្រូវផ្តន្ទាទោសពី០៥ (ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ ។

ជនត្រូវចោទមានឈ្មោះ ឯក កុសល់ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់កង់បី (គ្រូស្រោចទឹក) មានទីលំនៅ ភូមិ ជ័យឧត្តម២ ឃុំ សំរោងធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល ។ រីឯជនរងគ្រោះ ឈ្មោះ ស ប ណ ភេទ ស្រី អាយុ ២៦ឆ្នាំ ៕ ឆ ដា


ចែករំលែក៖