ខេត្តតាកែវ៖ កាំភ្លើខ្លីមួយដើម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងវាលស្រែ និងបានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីមកត្រួតពិនិត្យ ដែលការប្រទះឃើញនេះនៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៤និង១៥នាទី ស្ថិតនៅចំណុចវាលស្រែក្នុងភូមិទួលតាចិន ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ
នគរបាលស្រុកសំរោង បានឲ្យដឹងថា នៅថ្ងៃខែខាងលើលោកលោកខៀវ បុត ប្រធានក្រុមប្រឹក្សាឃុំខ្វារ បានប្រគល់អាវុធខ្ចី មិនស្គាល់ម៉ាក ចាស់ខូចគុណភាព មកឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍។ អាវុធខាងលើ មានប្រជាពលរដ្ឋឈ្នោះទឹម ដា ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិទួលតាចិន ឃុំខ្វារ ស្រុកសំរោង ខេត្តតាកែវ មុខរបរកសិករ រើសបាន ពេលគាត់ទៅដឹកគោ ដែលចងនៅវាលស្រែ ។
នគបាលដដែលបានបន្តទៀតថា តាមការសន្និដ្ឋាន អាវុធនោះអាចជ្រុះ ក្នុងដែលជនខិលខូចមានបំណងធ្វើកម្មភាពអី្វមួយ។ បច្ចុប្បន្ន អាវុធខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន៕ ភ្នំដា