ភ្នំពេញ៖ ស្ត្រីវ័យ៣១ឆ្នាំបានសម្រេចចិត្តចងកសម្លាប់ខ្លួនបញ្ចប់ជីវិតចោលប្តី និងកូនប្រុសស្រី២នាក់ នៅក្នុងបន្ទុក សង្ស័យមានទំនាស់ក្នុងគ្រួសារតិចតួចដោយសារតែនាងគិតខ្លី។
ហេតុការណ៍នេះមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមកា ឆ្នាំ២០១៨ វេម៉ោង៧និង៣០នាទីព្រឹក នៅចំណុចក្នុងបន្ទប់ជួលជាន់ទី១ ស្ថិតក្នុងក្រុម៥ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ស្ត្រីខាងលើឈ្មោះ ហុក ស្រីមុំ អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះកន្លែងកើតហេតុ និងមានស្រុកកំណើតភូមិតាប៉ាវ ឃុំតាប៉ាវបំពេញ ស្រុកអង្គពពេល ខេត្តកំពង់ចាម។ ចំណែកប្តីមានឈ្មោះ អ៊ុង ដារិទ្ធ អាយុ៣៤ឆ្នាំ មុខរបរគ្រួបង្វិកកីឡាក្បាច់គុនល្បុក្កតោ ស្នាក់នៅបន្ទប់កើតហេតុជាមួយប្រពន្ធមានស្រុកកំណើតសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះបានជួនកូនប្រុសអាយុ៧ឆ្នាំ ទៅសាលារៀនហើយ ក៏ត្រឡប់មកផ្ទះវិញ ក៏ឲ្យកូនស្រីអាយុ១ឆ្នាំឲ្យទៅប្តីហើយ ក៏ដើរចូលទៅក្នុងបន្ទប់មួយសន្ទុះក្រោយមកស្រាប់តែឮសូសម្លេងប្តីស្ត្រីរងគ្រោះស្រែកឲ្យអ្នកជិតខាងជួយថា ប្រពន្ធគាត់ចងកសម្លាបប់ខ្លួន។
លោក អ៊ុង ដារិទ្ធ ត្រូវជាប្តីស្ត្រីរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃ២៤ ខែមករា គាត់បានចេញពីផ្ទះទៅជួបមិត្តភក្តិនៅខាងក្រៅផ្ទះនៅម្តុំ ដេអិន ដើម្បីជជែកការងាររឿងដីធ្លីរហូតមមកដល់ម៉ោង១២យប់ទើបត្រឡប់មកផ្ទះវិញ នៅពេលមកដល់ផ្ទះ ប្រពន្ធរបស់គាត់ស្តីបន្តោសឲ្យគាត់មួយម៉ាត់ពីរម៉ាត់ ក៏ចូលសម្រាកទៅ។
គាត់បន្តទៀតថា ចាប់ពីពេលនោះមក ប្រពន្ធ និងគាត់មិនបាននិយាយស្តីរកគ្នាទេ។ លុះនៅព្រឹកថ្ងៃកើតហេតុ ប្រពន្ធរបស់គាត់បានជូនកូនទៅសាលារៀន ពេលត្រឡប់មកវិញ ប្រពន្ធគាត់បានឲ្យកូនស្រីអាយុ១ឆ្នាំមកឲ្យគាត់ ហើយប្រាប់ថា មើលកូនហើយ ក៏ដើរចូលទៅក្នុងបន្ទប់ ។ ក្រោយមក កូនស្រីគាត់ ក៏យំគ្លានបៅ គាត់ ក៏ស្រែកហៅប្រពន្ធ តែមិនឮសូរឆ្លើយ ពេលនោះកូនយំកាន់តែខ្លាំង គាត់ក៏ទៅគោះទ្វារតែជាប់គន្លិះ ។ គាត់ ក៏វាយជញ្ជាំក្តារកុងប្លាកគេ ស្រាប់តែឃើញប្រពន្ធគាត់យកក្រម៉ាចំនួន២ចងកសម្លាប់ខ្លួន ឃើញដូច្នោះគាត់ ក៏ស្ទុះទៅលើកប្រពន្ធដាក់មកលើគ្រែ ហើយក៏ហៅម៉ូតូរ៉ឺម៉កកង់បីដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ប៉ុន្តែលោកគ្រួពេទ្យបានប្រាប់ថា សង្ឃឹមរស់តិចណាស់៕ តុង សីហា