ខេត្តកណ្ដាល ៖ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ លោក ឯក ស៑ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចចោទប្រកាន់ ឃាតកស្រីស្រស់ចាក់សម្លាប់អ្នកកាសែតសម្លេងប្រជាជនជាច្រើនកាំបិតហើយក្រោមបទចោទ “ឃាតកម្មគិតទុកជាមុន” ដែលប្រព្រឹត្តនៅ ផ្ទះសំណាក់យីហោ «សំណាងណាស់» ក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត។
ឃាតកម្មគិតទុកជាមុនគឺជាអំពើរសម្លាប់មនុស្សដោយគិតទុកជាមុន ឬដោយការពួនស្ទាក់ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពើ បៀតបៀននៅលើរូបបុគ្គលនៃជនរងគ្រោះ។
ស្ត្រីជាឃាតកដៃដល់មានឈ្មោះ ផេង ណាត អាយុ៣២ ឆ្នាំស្នាក់នៅផ្ទះជួលក្នុងភូមិ ព្រៃបឹង សង្កាត់កន្ទោក ពោធិ៍សែនជ័យ។ រីឯបុរសដែលស្លាប់ឈ្មោះនួន សុភាព អាយុ៥៨ឆ្នាំ មានរបរបើកហាងកោសជប់ និងម៉ាស្សា ហើយក៏ជាអ្នកសារព័ត៌មានសំឡេងប្រជាជនផងដែរ មានទីលំនៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សូមជម្រាបថា ជនរងគ្រោះត្រូវបានឃាតកខាងលើចាក់សម្លាប់ចំនួន១៧កាំបិតស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពួកគេចូលរួមភេទបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦ និង២០នាទីយប់ថ្ងៃទី២១ មករា ឆ្នាំ២០១៨ ស្ថិតក្នុងបន្ទប់លេខ១១ ផ្ទះសំណាក់យីហោ «សំណាងណាស់» ក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ៕ ឆដា