ខេត្តតាកែវ៖ ស្ត្រីម្នាក់បានចង់.ក ស្លាប់ជាប់បង្អួចបន្ទប់ ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីព្រលប់ ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទី នៅចំណុចផ្ទះវីឡាមួយកន្លែងស្ថិតក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
នគរបាលក្រុងដូនកែវ បានឲ្យដឹងថា សាកសពខាងលើមានឈ្មោះ ចេវ សុវឌ្ឍនា ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរក្រុមយុវជន១៥៧ ។
ក្រោយពេលកើតហេតុកម្លាំងជំនាញបច្ចេកទេសក្នុងដូនកែវ បានសហការជាមួយកម្លាំងបច្ចេកទេសស្នងការនគរបាលខេត្តតាកែវ បានពិនិត្យទៅលើសាកសព ឃើញថា ស្រ្តីខាងលើបានយកខ្សែរូតវាំងននបង្អួចមកចងកសម្លាប់ខ្លួនដោយខ្លួនឯងពិតប្រាកដមែន។
បច្ចុប្បន្នសាកសពត្រូបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃ៕ ភ្នំដា