ភ្នំពេញ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៣កង់ ត្រូវបានរងការខូចខាត បន្ទាប់ពីរថយន្តបែនដឹកដីមួយគ្រឿងបើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន គេចពីក្មេងជិះកង់រ៉េចង្កូតទៅបុករបាំងថ្មយ៉ាងពេញទំហឹង ប៉ុន្តែសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដទៃ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹង ថ្ងៃទី២៧ ខែមករាឆ្នាំ២០១៨ នៅចំណុចមុខវិទ្យាល័យ ស៊ុនសែន ជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុថសង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកដីមួយគ្រឿង ពណ៍ខៀវ ពាក់ស្លាកលេខចង្កូតស្តាំ PP.1281 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុស្រាប់តែបែកកង់ខាងស្តាំផ្នែកខាងមុខក៏រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងកាខូចខាតអស់ចំនួន៣កង់ ចំណែករថយន្តដាច់កង់ម្ខាងទៅមុខលែងរួច សំណាងមិនបង្កឲ្យរងរបួសដល់អ្នកដទៃនោះឡើយ ។
បើតាមសម្តីបុរសដែលជាអ្នកបើកបររថយន្តបង្ក បានឲ្យដឹងថា មុនពេលកើតហេតុខណះកំពុងធ្វើដំណើរស្រាប់តែមានក្មេងម្នាក់កំពុងជិះកង់ឆ្លងផ្លូវ ហើយក៏បានគេចទើបរ៉េចង្កូតទៅបុករបាំងថ្មតែម្តង ។
ក្រោយកើតហេតុរថយន្តបង្កនិងអ្នកបើកបរត្រូវបានសមត្ថកិច្ចជំនាញនាំខ្លួនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបន្តនីតិវិធីច្បាប់ ៕សុខា សែនជ័យ