ព័ត៌មានទាន់ហេតុការណ៍៖

HILUX REVO 2017បើកបុកម៉ូតូពេញទំហឹង បណ្តាលអោយយុវជនម្នាក់ស្លាប់ភ្លាមៗ ម្នាក់ទៀតរបួសធ្ងន់ តៃកុងបើកទ្វាររត់តែសមត្ថកិច្ចដេញចាប់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង២២និង២០នាទីយប់ថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ បង្កឡើងដោយរថយន្តHILUX REVO 2017 ពាក់ស្លាកលេខ ភ្នំពេញ 2AU 6166 បើកបុកម៉ូតូពេញទំហឹង នៅលើកំណាត់ផ្លូវលេខ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនបង្កអ្នកបើកបររថយន្ត ក្រោយកើតហេតុព្យាយាមបើកទ្វាររថយន្តរត់គេ តែសមត្ថកិច្ចដេញតាមទាន់ឃាត់ខ្លួនយកទៅសាកសួរតាមនីតិវិធី។ ដោយឡែករថយន្តបង្កហេតុ និងម៉ូតូជនរងគ្រោះសមត្ថកិច្ចបានធ្វើការវាស់វែងនៅកន្លែងកើតហេតុរួចយកទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីដោយស្រាយតាមផ្លូវ៕ តុង សីហា

 

 


ចែករំលែក៖