ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សម្នាក់បានស្លាប់​ និងម្នាក់ទៀររបួសធ្ងន់ក្នុងហេតុការណ៍ម៉ូតូបើកបុកពីក្រោយកាឡេថង

ចែករំលែក៖

ខេត្តកំពង់ធំ៖ មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀររបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ លើផ្លូវជាតិលេខ០6 កាលពីវេលា ម៉ោង ១៩និង៤០នាទីថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិរពាក់ពេនឃុំទ្រៀល ស្រុកបារាយណ៌ ខេត្ត​កំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ (រវាងម៉ូតូនិងគោយន្តកន្ត្រៃ)នេះ បង្កឡើងដោយម៉ូតូម៉ាកC125ពណ៍ខ្មៅគ្មានស្លាកលេខ បើកដោយឈ្មោះ គុល ប៊ុន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំពង្រ ស្រុកបារាយណ៌(ស្លាប់នៅកន្លែងកើតហេតុ)។

អ្នករួមដំណើរឈ្មោះ ង៉ានចេក ភេទប្រុស អាយុ២២ឆ្នាំ​ រស់នៅភូមិជាមួយគ្នា (របួសធ្ងន់) បានបើកទៅបុកគោយន្តកន្ត្រៃពីក្រោយ អ្នកបើកគោយន្តកន្ត្រៃឈ្មោះ ម៉ុក ម៉ាក ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្វាយព្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ក្រោយកើតហេតុ ​សមត្ថកិច្ចបានបញ្ជាក់ថា (មូលហេតុ គោយន្តកន្ត្រៃគ្មានភ្លើងក្រោយរួមផ្សំ ម៉ូតូបើកលឿនក៏បុកពីក្រោយតែម្ដង)។ ក្រោយមកបានបញ្ជូន ជនរងគ្រោះទៅពេទ្យបង្អែកបារាយណ៌ សន្ទុក រីឯវត្ថុតាងរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកបារាយណ៌ រងចាំ ដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖