ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញា២នាក់ នគរបាលចាប់ខ្លួនជាមួយវត្ថុងតាងថ្នាំញៀនជាក់ស្តែង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៣០នាទី ដឹកនាំដោយលោកអនុសេនីឯកតាក រាម អធិការរងក្រុង ចុះបង្រាបបទល្មើស គ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យ២នាក់ ស្ថិតនៅក្រុមទី១១ ភូមិ ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យ ឈ្មោះ រៀន ឆើត ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរកម្មរទូក ទីលំនៅបច្ចុប្បន្ន ក្រុម ២ ភូមិ ៣ សង្កាត់លេខ ១ និងឈ្មោះ កាន រិទ្ធី ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្ន ភូមិ ៣ សង្កាត់លេខ ១ ក្រុង ខេត្ត្ពព្រះសីហនុ ។ វត្ថុតាងចាប់យក៖ ម្សៅក្រាមពណ៌សថ្លា១កញ្ចប់ និងទូរស័ព្ទ១គ្រឿង។

បច្ចុប្បនជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕ ឆ្លាម សមុទ្រ


ចែករំលែក៖